• 2020-12-28 00:48:29
  • ព័ត៌មាន

មកដឹងពីស្ថានភាពកូវីដ១៩ ព្រឹកនេះ

  • 2020-12-28 00:48:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ២០២០ ឲ្យដឹងថា ស្ថានភាពជំងឺកូវីដ១៩ មានអ្នកជាសះស្បើយចំនួន៤នាក់ និងមិនមានអ្នកឆ្លងថ្មីនោះទេ។

តួលេខនៃការជាសះស្បើយ៤នាក់ព្រឹកនេះ ធ្វើឲ្យអ្នកជំងឺកូវីដ១៩ ដែលនៅកំពុងសម្រាកព្យាបាល នៅសល់តែ ៤នាក់ទៀតប៉ុណ្ណោះ។ ប្រទេសកម្ពុជា មានអ្នកឆ្លងសរុបចំនួន ៣៦៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ៣៦០នាក់។

ចំពោះអ្នកឆ្លងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២៨ វិច្ឆិកា មានសរុបចំនួន ៤១នាក់ ក្នុងនោះបានជាសះស្បើយសរុបចំនួន ៣៨នាក់ និងប្រុស ២០នាក់៕

សូមអានរបាយការណ៍ខាងក្រោមនេះ៖

មតិយោបល់