• 2020-12-29 01:52:52
  • ព័ត៌មាន

ឆ្លងឆ្នាំថ្មីនេះ តោះ ! មានកន្លែងថ្មីមួយកំពុងពេញនិយម សួនផ្កាដំណក់ទឹកភ្លៀង​រីកស្គុះស្គាយ បង្អួតសម្រស់ រងចាំអ្នកទៅថត

  • 2020-12-29 01:52:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃឆ្លងឆ្នាំជិតមកដល់ហើយ មានអ្នកខ្លះមានគំរោងដើរលំហែនៅតាមតំបន់រមណីយដ្ឋានតាមខេត្ត ជាលក្ខណះគ្រួសារ មិត្តភក្ក័ ក្រុមការងារ ជាដើម ដើម្បីអបអរឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ២០២១ ។ តែបើមិនទាន់មានគម្រោងទេ ជាពិសេសអ្នកបាត់ដំបងផ្ទាល់ មានអ្នកខ្លះ នៅមិនទាន់ស្គាល់នៅឡើយទេ ថ្ងៃនេះ Sabay ចង់ណែនាំបងប្អូន អោយស្គាល់កន្លែងមួយ ដែលកំពុងតែពេញនិយម សម្រាប់អ្នកចូលចិត្តផ្កា អាចថតរូបលេងជាមួយផ្ការដ៏ស្រស់ស្អាត អាចថតFree wedding បានទៀតផង ។

សួនផ្កាដំណក់ទឹកភ្លៀងនេះ មានទីតាំង ក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង លោកអ្នកអាចធ្វើដំណើរពីបៀលប្រាយទៅត្រង់រហូតហួសផ្សារពោធិវង្ស ចំងាយ២០០ម តាមផ្លូវបេតុងទី២ នៅខាងឆ្វេងដៃ ។

ប្រភព៖ Battambang Battambang

មតិយោបល់