• 2020-12-30 07:21:27
  • ព័ត៌មាន

ប្រសើរណាស់! ផ្សារ​មួយ​នេះ ជួយលក់ពងទា​កសិករ ដោយ​មិន​យកប្រាក់ចំណេញ

  • 2020-12-30 07:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងល្អសម្រាប់បងប្អូនកសិករ ដែលចិញ្ចឹមទាយកស៊ុតលក់ ហើយពិបាកក្នុងការរកទីផ្សារ។ ផ្សារ​​មួយកន្លែង ដែលមានឈ្មោះថា ប៊ីយ៉ូ បានប្រកាស​ជួយលក់ស៊ុត​ទា​ជូន​កសិករ ដោយមិនគិតថ្លៃសេវា។

អ្នកគ្រប់ទូទៅរបស់​ផ្សារប៊ីយ៉ូ កញ្ញា​ ប៊ិន ពេជ្រពិសី បានប្រាប់មកកាន់ Sabay ថា ផ្សារប៊ីយ៉ូ នឹងជួយលក់ពងទារបស់បងប្អូនកសិករ ដែលពិបាកក្នុងការរកទីផ្សារ ដោយផ្តល់ជាទីតាំង ក៏ដូចជាជួយលក់ពងទាទាំងអស់នោះ។ ការ​សម្រេច​ជួយ​លក់​ដោយ​មិន​គិត​ថ្លៃ​សេវា​នេះ គឺ​បន្ទាប់ពីផ្សារ​បានទទួលព័ត៌មាន​ពីការធ្លាក់ថ្លៃពងទា ដែល​កសិករ​ពិបាកក្នុងការរកទីផ្សារសម្រាប់លក់ចេញ។ ការជួយលក់​នេះ គឺធ្វើឡើង​តាម​រយៈ​មន្ទីរកសិកម្ម​ខេត្ត​កណ្ដាល។

សូមបញ្ជាក់ថា ផ្សារប៊ីយ៉ូ មានទីតាំងស្ថិតនៅលើផ្លូវ ៥៦៦ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរសព្ទ៖ 070 261 262 /078 767 783 ឬទំព័រហ្វេសប៊ុក UrBio Market

អត្ថបទ ៖​ Art

មតិយោបល់