• 2020-12-30 03:47:13
  • សេដ្ឋកិច្ច

អស្ចារ្យ! ការផ្ញើ និងទទួលប្រាក់តាមសេវាផ្ទេរប្រាក់ MoneyGram មាននៅក្នុង ABA Mobile ហើយ!

  • 2020-12-30 03:47:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយបន្តអភិវឌ្ឍកម្មវិធីសេវាធនាគារឌីជីថលរបស់ខ្លួន ធនាគារ ABA មានសេចក្តីសោមនស្សរីករាយ សូមប្រកាសអំពីការដាក់ឲ្យដំណើរការនូវសេវាផ្ទេរប្រាក់ MoneyGram ក្នុងកម្មវិធី ABA Mobile ។ សេវាកម្មថ្មីសន្លាងនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់កម្មវិធី ABA Mobile អាចទទួល ឬផ្ញើប្រាក់ទៅកាន់ប្រទេសជាង ២០០ ដែលមានភ្នាក់ងារជាង ៣៥ម៉ឺនកន្លែង បានគ្រប់ពេលវេលា។

សេវាផ្ទេរប្រាក់អន្តរជាតិដែលមានភាពងាយស្រួល និងសុវត្ថិភាពនេះ បំបាត់ទាំងស្រុងនូវការបំពេញឯកសារនានា និងចំណេញពេលវេលាដែលពីមុនចំណាយចោលលើការធ្វើដំណើរ ឬការរង់ចាំនោះ។ ដើម្បីទទួលប្រាក់ អ្នកប្រើប្រាស់កម្មវិធី ABA Mobile ត្រូវបញ្ចូលកូដប្រតិបត្តិការដែលផ្តល់ដោយអ្នកផ្ញើ និងជ្រើសរើសគណនីដែលត្រូវដាក់ប្រាក់ចូល។ ប្រាក់នឹងត្រូវដាក់ចូលទៅក្នុងគណនីធនាគារភ្លាមៗ។ សេវាកម្មនេះក៏មានប្រយោជន៍សម្រាប់អ្នកដែលទទួលប្រាក់ផ្ញើពីតំបន់មានពេលវេលាខុសគ្នា និងមិនចង់រង់ចាំដល់ថ្ងៃធ្វើការបន្ទាប់ ដើម្បីទទួលប្រាក់នៅតាមសាខាធនាគារ។

មធ្យោបាយថ្មីក្នុងការផ្ញើ និងទទួលប្រាក់តាមសេវាផ្ទេរប្រាក់អន្តរជាតិ MoneyGram ក្នុងកម្មវិធី ABA Mobile ក៏កាត់បន្ថយហានិភ័យនៃការចម្លងវីរុសដែលឆ្លងតាមក្រដាសប្រាក់ ដែលជាការសំខាន់ក្នុងគ្រាកូវីដ-19 នេះ។

លោក Zhiger Atchabarov នាយកប្រតិបត្តិការអន្តរជាតិរបស់ធនាគារ ABA មានប្រសាសន៍អំពីការដាក់ឲ្យដំណើរការនេះថា “ធនាគារ ABA ក្លាយជាធនាគារដំបូងក្នុងប្រទេសដែលដាក់បញ្ចូលប្រព័ន្ធកម្មវិធីសេវាធនាគាររបស់ខ្លួនជាមួយ MoneyGram ដែលជាសេវាផ្ទេរប្រាក់អន្តរជាតិនាំមុខរបស់ពិភពលោក។ ការដាក់បញ្ចូលប្រព័ន្ធនេះនឹងមានប្រយោជន៍ធំធេងដល់អតិថិជនរបស់យើង ដោយសារមិនមានគិតថ្លៃសេវាសម្រាប់អ្នកទទួល ហើយប្រាក់ត្រូវបានដាក់ចូលទៅក្នុងគណនី ABA របស់ពួកគេភ្លាមៗ។ សេវាកម្មនេះមានអាចប្រើប្រាស់បាន 24/7 ដូច្នេះ មិនចាំបាច់រង់ចាំដល់ថ្ងៃធ្វើការងារបន្ទាប់ដើម្បីទទួល ឬផ្ញើប្រាក់ដូចកាលពីមុនទៀតឡើយ”។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាផ្ទេរប្រាក់ MoneyGram ក្នុងកម្មវិធី ABA Mobile សូមចូលទៅកាន់ ទំព័រវិបសាយសេវាផ្ទេរប្រាក់ MoneyGram តាមទូរស័ព្ទដៃ នៅទីនេះ

មតិយោបល់