• 2020-12-30 09:04:51
  • ព័ត៌មាន

ការនាំចូលសាច់គោដែលមានគុណភាពខ្ពស់ ជាមោទនភាពអន្តរជាតិនៃសាច់អាំងបែបជប៉ុនពិតៗ Japanese BBQ F&B ដែលទើបនឹងបើកថ្មីនៅក្នុងអគារ 313 Quayside

  • 2020-12-30 09:04:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភោជនីយដ្ឋានជប៉ុន BBQ Japanese Yakiniku Garden Tokyo គឺជាយីហោនៃភោជនីយដ្ឋានខ្នាតអន្តរជាតិដែលមានស្តង់ដាខ្ពស់ទើបនឹងបើកថ្មីនៅក្នុង អគារ 313 Quayside។ អាគារពាណិជ្ជកម្មមួយនេះគឺស្ថាបនា និងគ្រប់គ្រងដោយហុងកុងលែន (HKL) ដែលមានបម្រើជូនដូចជា អាហារ និងភេសជ្ជៈ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះស៊ីសុវត្ថិ ដែលនៅចំចន្លោះវត្តអណ្ណាលោម និងព្រះបរមរាជវាំង។

យោងតាមការសម្ភាសន៍ជាមួយអ្នកគ្រប់គ្រងទូទៅ លោក Takayuki Hiramatsu បានមានប្រសាសន៍ថា ភោជនីយដ្ឋាន Yakiniku ឬ ភោជនីយដ្ឋានសាច់អាំងបែបប្រពៃណីជប៉ុន, ដើមឡើយគឺយកលំនាំតាមសាច់អាំងបែបកូរ៉េ បន្ទាប់ពីសង្រ្គាមលោកលើកទីពីរ។ ជនជាតិជប៉ុនបានកែច្នៃមុខម្ហូបទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់ពួកគេ រាប់បញ្ចូលទាំងការនិយមប្រើប្រាស់សាច់គោដែលមានគុណភាពខ្ពស់ប៉ុណ្ណោះ។ ជាការពិតណាស់ លោក Hiramatsu បានបញ្ជាក់ទៀតថា ភោជនីយដ្ឋានរបស់លោកគឺ ផ្តល់ជូននូវបទពិសោធន៍នៃការញាំសាច់អាំងបែបសាច់អាំងបែបជប៉ុនជាមួយរសជាតិដ៏ពិសេស និងមានតែមួយគត់ ដែលប្រជាជនកម្ពុជាមិនទាន់បានស្គាល់។

លោក Hiramatsu បានមានប្រសាសន៍ថា “នៅពេលដែលក្រុមការងារយើងបានមកទស្សនៈកិច្ចកាលពី ៣ឆ្នាំមុន យើងបានសង្កេតឃើញថា ប្រជាជនកម្ពុជាមិនមានទម្លាប់ញាំសាច់គោដែលមានគុណភាពខ្ពស់នោះទេ”។ លោកបន្ដទៀតថា “ខ្ញុំយល់ពីអារម្មណ៍មួយនេះ ពីព្រោះកាលពីខ្ញុំកំពុងតែពេញវ័យ សាច់គោគឺមានតម្លៃថ្លៃណាស់។ មធ្យោបាយតែមួយគត់ដែលគ្រួសាររបស់ខ្ញុំអាចទទួលទានសាច់គោដែលមានគុណភាពខ្ពស់បែបនេះ គឺមានតែទៅញាំនៅ ភោជនីយដ្ឋាន Yakiniku។ ដូចទៅនឹងស្ថាបនិករបស់យើង ខ្ញុំជឿជាក់ថាប្រជាជនកម្ពុជាទាំងអស់សមនឹងទទួលបាននូវសាច់គោដែលមានគុណភាពខ្ពស់ និងការស្វាគមន៍ដ៏កក់ក្ដៅរបស់ជនជាតិជប៉ុន ចាប់តាំងពីភាពយកចិត្តទុកដាក់ ភាពរស់រាយរាក់ទាក់ និងភាពស្រស់ស្រាយនៃបុគ្គលិករបស់យើង។ គោលដៅរបស់យើងគឺផ្តល់នូវការធានា ទុកចិត្តទៅកាន់រាល់អតិថិជនថា ពួកគេនឹងចាកចេញជាមួយនឹងស្នាមញញឹម និង ភាពពេញចិត្ត”។

ដើម្បីធានាបានថាសាច់គោពិតជាមានគុណភាពខ្ពស់ លោក Hiramatsu បាននាំចូលនូវសាច់គោបន្ទះដែលល្អជាងគេ ពីសហរដ្ឋអាមេរិច និងប្រទេសអូស្រ្ដាលី រួមជាមួយសាច់គោបន្ទះ Wagyu ពីប្រទេសជប៉ុនផងដែរ។ គាត់តែងតែបញ្ចាក់ច្បាស់ថារាល់មេចុងភៅទាំងអស់គឺត្រូវតែឆ្លងកាត់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសនៃការកាត់សាច់ជាបន្ទះៗ ដើម្បីផ្ដល់ជូននូវបន្ទះសាច់ដែលមានគុណភាពល្អ និងរសជាតិឆ្ងាញ់ជាពិសេស។

ដើម្បីទទួលបានការយល់ដឹងទូទៅពីអ្វីដែលភោជនីយដ្ឋានផ្ដល់ជូន, លោក Hiramats លើកទឹកចិត្តអតិថិជនអោយសាកភ្លក់នូវរសជាតិនៃ សាច់អណ្ដាតគោ សាច់ចំឡក និងឆ្អឹងជំនីខ្លីៗ រួមបន្ថែមនូវស្រាស៊ូជូ ១កែវផងដែរ។ នៅក្នុងប្រពៃណីនៃម្ហូបជប៉ុន សាច់អាំងជាធម្មតាគឺត្រូវបានគេនិយមញាំដោយមានរោយអំបិល និងក្រូចឆ្មា ឬក៏ញាំជាមួយទឹកជ្រលក់ពិសេសដែលធ្វើឡើងខុសៗគ្នាទៅតាមរូបមន្តរបស់ភោជនីយដ្ឋាន Yakiniku នីមួយៗ។ ទឹកជ្រលក់ដែលបង្កើតឡើងពីក្រុមការងារនៃ ភោជនីយដ្ឋាន BBQ Japanese Yakiniku Garden Tokyo ត្រូវបានកែសម្រួលទៅតាមចំណង់ចំណូលនៅក្នុងស្រុក សម្រាប់រសជាតិផ្អែម និងជូរ។

មានទីតាំងនៅជាន់ទី៣ នៃ អគារ 313 Quayside ភោជនីយដ្ឋាន BBQ Japanese Yakiniku Garden Tokyo ផ្ដល់ឲ្យអតិថិជននូវទេសភាពដ៏ល្វឹងល្វើយនៃមាត់ទន្លេ ទោះបីជាពេលថ្ងៃ ឬក៏ពេលរាត្រី។ ភោជនីយដ្ឋានអាចទទួលភ្ញៀវរហូតដល់ ១២០នាក់ ជាមួយផ្ទៃក្រឡាទំហំប្រមាណជាង៤៥០ម៉ែត្រការ៉េ។ អតិថិជនអាចធ្វើការកក់តុបានតាមរយៈទំព័រហ្វេសបុករបស់ភោជនីយដ្ឋានផ្ទាល់ សម្រាប់ តុធម្មតាដែលត្រូវបានរចនាឡើងដោយបញ្ចូលគ្នារវាងរចនាបទជប៉ុន និងអឺរ៉ុប ឬក៏អាចធ្វើការកក់ដោយឥតគិតថ្លៃលើបន្ទប់ វីអាយភី ៤បន្ទប់ និងបន្ទប់ផ្ទាល់ខ្លួន ៣បន្ទប់ ដែលផ្ដល់ជូននូវភាពឯកជន និងទស្សនីយភាពដ៏អស្ចារ្យនៃដងវិថីនៅខាងក្រោម។

លើសពីនេះ លោក Hiramatsu ជឿជាក់ថាភោជនីយដ្ឋានរបស់គាត់ជាភោជនីយដ្ឋានដំបូងនៅក្នុងទីក្រុងភ្នំពេញ ដែលប្រើប្រាស់នូវប្រព័ន្ធហ្គាសសម័យថ្មី និងប្រព័ន្ធធ្យូងអាំងដែលភាពច្នៃប្រឌិត ដែលអនុញ្ញាតឲ្យអតិថិជនអាចកំណត់កម្រិតកម្ដៅដោយការគ្រប់គ្រង់លំហូរនៃខ្យល់។ ប្រព័ន្ធនេះគឺបានរចនាឡើងជាមួយបំពង់ខ្យល់ដែលស្រូបផ្សែង នៅខាងក្រោមកម្រាលឥដ្ឋ ដែលអនុញ្ញាតឲ្យអតិថិជនរីករាយជាមួយសាច់អាំងបែបជប៉ុន ដោយពុំមានក្លិនជាប់ខ្លូនទៀតនោះឡើយ។

នាពេលបច្ចុប្បន្ននេះ ភោជនីយដ្ឋានរបស់យើងបើកដំណើរការ ពីម៉ោង ៥:០០ ល្ងាច ដល់ម៉ោង ១១:៣០ នាទីយប់។ នាពេលខាងមុខ លោក Hiramatsu ក៏មានគម្រោងក្នុងការបើកដំណើរការនាពេលថ្ងៃត្រង់ ដើម្បីបម្រើដល់ពេលសម្រាករបស់បុគ្គលិកការិយាល័យសម្រាប់អាហារពេលថ្ងៃត្រង់។ គាត់ក៏ចង់ចាប់ផ្ដើមប្រើប្រាស់សាច់គោដែលគុណភាពខ្ពស់ពីកសិករនៅក្នុងស្រុក ខណៈពេលដែលកំពុងពង្រីកមុខម្ហូបបន្ថែម ដើម្បីអោយមានការរួមបញ្ចូលបន្លែទៅតាមរដូវកាលបន្ថែមទៀតផងដែរ រួមផ្សំជាមួយនឹងការអាំងសាច់គោបែបនៅផ្ទះ (Home Style Beef) ស៊ុបដំឡូង (Potato Stew) និង សាច់មាន់បំពង (Deep-Fried Chicken) ដែលសុទ្ធសឹងជាចំណូលចិត្តរបស់ប្រជាជនជប៉ុន ។ យោងតាមប្រសាសន៍លោក Hiramatsu ខណៈពេលដែលភោជនីយដ្ឋាន BBQ Japanese Yakiniku Garden Tokyo ជាភោជនីយដ្ឋានសាច់អាំងដំបូងគេ ចក្ខុវិស័យរបស់យើងគឺតែងតែផ្ដល់ជូនដល់ប្រជាជនកម្ពុជានូវបទពិសោធន៍ដ៏សំបូរបែប នៃអាហារជប៉ុនពិតៗនិងមានគុណភាពខ្ពស់។

សម្រាប់ព័ត៌មានបន្ថែម ឬចង់ធ្វើការកក់តុ លោកអ្នកអាចចូលទៅកាន់ហ្វេសបុកផេកនៃ ភោជនីយដ្ឋាន BBQ Japanese Yakiniku Garden Tokyo តាមរយៈ https://www.facebook.com/BBQ.Restaurant.Japan.phnom.penh ឬក៏អាចទំនាក់់ទំនងតាមរយៈលេខទូរស័ព្ទ៖ +855 69 907 555

អំពីភោជនីយដ្ឋាន BBQ Japanese Yakiniku Garden Tokyo

ភោជនីយដ្ឋាន BBQ Japanese Yakiniku Garden Tokyo ជាភោជនីយដ្ឋានសាច់អាំងបែបជប៉ុនមួយដែលផ្ដល់ជូននូវបទពិសោធន៍នៃការទទួលទានអាហារពេលល្ងាចបែបជប៉ុនពិតៗ ដែលមានគុណភាពខ្ពស់ ជាមួយនឹងការស្វាដ៏កក់ក្ដៅ។ ភោជនីយដ្ខាននេះជាផ្នែកមួយនៃសម្ព័ន្ធក្រុមដ៏ធំមួយនៃ Japanese F&B group ដែលមានគ្រឹះដ្ឋានពី ១០ ទៅ ១៥កន្លែង នៅក្នុងប្រទេសជប៉ុន និង១កន្លែង នៅក្នុងប្រទេសកូរ៉េ។

អំពីអគារ 313 Quayside

កសាងដោយហុងកុងលែន (HKL) អគារ 313 Quayside ជាអគារពាណិជ្ជកម្មមួយដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះស៊ីសុវត្ដិក្នុងចម្ងាយមើលឃើញពីវត្តអណ្ណាលោម។ ក្នុងនាមជាមជ្ឍមណ្ឌលអាហារ ម្ចាស់អាជីវកម្មបានចាប់ដៃគូជាមួយ យីហោ F&B brands ដែលទទួលបានអត្ថប្រយោជន៍ពីទេសភាពដ៏ធំទូលាយនៃមាត់ទន្លេដ៏ឆើតឆាយនៃទីក្រុងភ្នំពេញ និងចរាចរណ៍ដ៏មមារញឹក ជាពិសេសនៅពេលល្ងាច។

អំពីហុងកុងលែន (Hongkong Land)

ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៨៨៩ អាជីវកម្មនៃហុងកុងលែន គឺកសាងឡើងដោយឧត្ដមភាព សុចរិតភាព និងភាពជាដៃគូ។ សម្ព័ន្ធក្រុមហ៊ុនជាម្ចាស់ និងគ្រប់គ្រង ការិយាល័យសំខាន់ៗ និងហាងទំនិញប្រណិតៗដែលមានទំហំប្រមាណជាង ៨៥០,០០០ ម៉ែត្រការ៉េ នៅទីក្រុងជាច្រើនក្នុងតំបន់អាស៊ាន ជាពិសេសនៅក្នុងទីក្រុងហុងកុុង សិង្ហបុរី ប៉ីចីង និងស្យាកាតា។ អចលនទ្រព្យនៃហុងកុងលែនបានទាក់ទាញក្រុមហ៊ុន និងម៉ាកសញ្ញាល្បីៗជាច្រើននៅជុំវិញពិភពលោក។

ក្រុមហ៊ុន Hongkong Land Holdings Limited ត្រូវបានដាក់បញ្ចូលសាជីវកម្មនៅក្នុងប្រទេសប័រមុដា (Bermuda) និងសិង្ហបុរី ព្រមទាំងបានចុះបញ្ជីស្ដង់ដារនៅក្នុងផ្សារភាពហ៊ុននៃទីក្រុងឡុងន៍ ជាមួយការចុះបញ្ជីបន្ទាប់សន្សំនៅ ប្រទេសប័រមុដា (Bermuda) និងសិង្ហបុរី។ ទ្រព្យសម្បត្ដិ និងការវិនិយោគទុនរបស់សម្ព័ន្ធក្រុមហ៊ុន ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Hongkong Land Limited នៅឯទីក្រុងហុងកុង។ ហុងកុងលែនជាសមាជិកមួយនៃក្រុមហ៊ុន Jardine Matheson Group៕

មតិយោបល់