• 2021-01-02 03:24:16
  • ព័ត៌មាន

ទណ្ឌកម្មសម្រាប់ ម្ចាស់បុរី និងសំណង់​ ដែលគ្មានវិញ្ញាបនបត្រ

  • 2021-01-02 03:24:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុក្រឹត្យលេខ​២២៦​ អនក្រ.បក​​​ ចេញថ្ងៃទី៣០ ខែធ្នូ​ ឆ្នាំ២០២០ ស្តីពី​ «លក្ខខ​​​ណ្ឌ​ និងនីតិវិធីនៃការផ្តល់ ការព្យួរ និងការដកហូតវិញ្ញាបនបត្រប្រើប្រាស់សំណង់របស់រាជរដ្ឋាភិបាលកម្ពុជា» ត្រង់ជំពូកទី១១ មាត្រា៤៦ និងមាត្រា៤៧ បានបញ្ជាក់ថា ទណ្ឌកម្មចំពោះបុគ្គលដែលប្រើប្រាស់​ ឬដាក់ឲ្យប្រើប្រាស់ក្នុងគោលដៅក្រៅពីលំនៅដ្ឋាននូវសំណង់ដែលគ្មានវិញ្ញាបនបត្រ និងប្រើប្រាស់​ ឬដាក់ឲ្យប្រើប្រាស់ក្នុងគោលដៅក្រៅពីលំនៅដ្ឋានខុសពីមុខងារប្រើប្រាស់សំណង់ដូចមានកំណត់នៅក្នុងវិញ្ញាបនបត្រ ត្រូវពិន័យអន្តរការណ៍ដូចខាងក្រោម៖

សំណង់ដែលគ្មានគុណភាពដែលបានបាក់រលំនៅខេត្តកែបកាលពីដើមខែ​ មករា​ ឆ្នាំ២០២០កន្លងទៅ

មាត្រា៤៦៖

​​ត្រូវពិន័យអន្តរការណ៍ ចំពោះបុគ្គលដែលប្រើប្រាស់ ឬដាក់ឲ្យប្រើប្រាស់ក្នុងគោលដៅពីលំនៅដ្ឋាននូវសំណង់ដែលគ្មានវិញ្ញាបនបត្រប្រើប្រាស់សំណង់ជាប្រាក់ចំនួនដូចខាងក្រោម៖

- ៨០លានរៀល សម្រាប់សំណង់ដែលវិញ្ញាបនបត្រប្រើប្រាស់សំណង់ផ្តល់ដោយរដ្ឋមន្ត្រីក្រសួង​​ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់

- ២០លានរៀល សម្រាប់សំណង់ដែលវិញ្ញាបនបត្រប្រើប្រាស់សំណង់ផ្តល់ដោយអភិបាលនៃគណ: អភិបាលរាជធានី-ខេត្ត

- ២លានរៀល សម្រាប់សំណង់ដែលវិញ្ញាបនបត្រប្រើប្រាស់សំណង់ផ្តល់ដោយអភិបាលក្រុង ស្រុក ខណ្ឌ

ក្នុងករណីដែលបុគ្គលល្មើសធ្លាប់ទទួលរងនៅការពិន័យអន្តរការណ៍ម្តងរួចហើយ ប៉ុន្តែនៅបន្តប្រព្រឹត្ត ល្មើសដដែលក្នុងរយ:ពេល៣ខែ គិតចាប់ពីការពិន័យអន្តរការណ៍លើកមុន ត្រូវពិន័យអន្តរការណ៍ជា ប្រាក់ទ្វេដង។

មាត្រា៤៧៖

​ត្រូវពិន័យអន្តរការណ៍ ចំពោះបុគ្គលដែលប្រើប្រាស់ ឬដាក់ឲ្យប្រើប្រាស់សំណង់ក្នុងគោលដៅក្រៅពីលំនៅដ្ឋានដោយខុសព​ីមុខងារប្រើប្រាស់សំណង់ដូចមានកមណត់នៅក្នុងវិញ្ញាបនបត្រប្រើប្រាស់សំណង់នោះ ជាប្រាក់ចំនួនដូចខាងក្រោម៖

- ៤០លានរៀល សម្រាប់សំណង់ដែលវិញ្ញាបនបត្រប្រើប្រាស់សំណង់ផ្តល់ដោយរដ្ឋមន្ត្រីក្រសួង​​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់

- ១០លានរៀល សម្រាប់សំណង់ដែលវិញ្ញាបនបត្រប្រើប្រាស់សំណង់ផ្តល់ដោយអភិបាលនៃគណ:អភិបាលរាជធានី-ខេត្ត

- ១លានរៀល សម្រាប់សំណង់ដែលវិញ្ញាបនបត្រប្រើប្រាស់សំណង់ផ្តល់ដោយអភិបាលក្រុង ស្រុក ខណ្ឌ

ក្នុងករណីដែលបុគ្គលល្មើសធ្លាប់ទទួលរងនៅការពិន័យអន្តរការណ៍ម្តងរួចហើយ ប៉ុន្តែនៅបន្តប្រព្រឹត្ត ល្មើសដដែលក្នុងរយ:ពេល៣ខែ គិតចាប់ពីការពិន័យអន្តរការណ៍លើកមុន ត្រូវពិន័យអន្តរការណ៍ជា ប្រាក់ទ្វេដង។

សម្រាប់អ្នកចង់ដឹងពិស្តារខ្លឹមសារនៃអនុក្រឹត្យពី​ «លក្ខខ​​​ណ្ឌ​ និងនីតិវិធីនៃការផ្តល់ ការព្យួរ និងការដកហូតវិញ្ញាបនបត្រប្រើប្រាស់សំណង់របស់រាជរដ្ឋាភិបាលកម្ពុជា» ចុចអានត្រង់នេះ

មតិយោបល់