• 2021-01-03 11:32:37
  • ព័ត៌មាន

ថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន ទទួលបានចៅស្រីទី ២២ ដ៏គួរឱ្យស្រឡាញ់ម្នាក់ទៀតហើយ

  • 2021-01-03 11:32:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី ៣ មករា ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានទទួលចៅស្រីទី ២២ ដែលជាបុត្រីរបស់លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្ដម ឌី វិជ្ជា ។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូការរបស់សម្ដេចតេជោ ហ៊ុន សែន ។

សម្ដេចបានសរសេររៀបរាប់សារដ៏រំភើបថា ៖ «ថ្ងៃទី៣មករា២០២១នេះខ្ញុំនិងភរិយាទទួលបានចៅ ស្រីម្នាក់ទៀតដែលជាចៅទី២២និងអាច ជាចៅចុងក្រោយប្រសិនបើពុំមានកូនណា មួយចង់បានកូនបន្ថែមទៀតនោះទេ។ កាលពីខែមករាឆ្នាំ២០០០ ខ្ញុំនិងភរិយាទទួលបានចៅស្រីលើកដំបូង។ ពេលនេះខែមករាឆ្នាំ២០២១ បានទទួលចៅស្រីទី២២ ដែលនេះបញ្ជាក់ថាមួយឆ្នាំយើងខ្ញុំទទួលបានចៅម្នាក់» ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា៖ «មកដល់ពេលនេះខ្ញុំមានចៅប្រុស ១២ នាក់ និងចៅស្រី១០នាក់។ ក្រុមកីឡាបាល់ទាត់បុរស ក្រុមកីឡាបាល់ទះបុរស បាល់ទះនារី ក្រុមកីឡាបាល់បោះបុរស បាល់បោះនារី និងកីឡាផ្សេងទៀតដែលប្រើមនុស្សតិចជាង ១២ នាក់បង្កើតបានយ៉ាងងាយ។ នៅមានទៀត ខ្ញុំនឹងខិតខំបង្កើតវង់តន្រ្តីសម័យរបស់ចៅៗខ្ញុំមួយវង់ ទៀតព្រោះពេលនេះចៅប្រុសចៅស្រីចេះលេងភ្លេង និងច្រៀងបានខ្លះហើយ។ សម័យកូវីដ១៩ ខ្ញុំទទួលបានចៅស្រី២នាក់ហើយជីតាមិនបានទៅបីចៅចេញពីបន្ទប់សម្រាលដូចចៅមុនៗ ទេព្រោះជាវិធានការណ៍ប្រឆាំងកូវីដ១៩» ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់