• 2021-01-04 03:52:41
  • ព័ត៌មាន

ក្នុងចំណោមខេត្តល្បីៗទាំងនេះ មានតែខេត្តកំពតទេទទួលបានភ្ញៀវទេសចរណ៍ច្រើនជាងគេ

  • 2021-01-04 03:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមឯកឧត្តមបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់នាល្ងាចថ្ងៃទី០៣ ខែមករានេះឱ្យដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវសរុបចំនួន ៦៩៩,៧២៤ នាក់ និងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ទទួលបានភ្ញៀវទេសចរសរុបចំនួន ២២១,៦៧៦ នាក់។ សរុបរយៈពេល៣ថ្ងៃនេះ (៣១ ធ្នូ ២០២០ ដល់ ០២ មករា ២០២០) មានចំនួន ១,០៩៦,៧៨៦ នាក់។

ហើយខេត្តដែលទទួលបានភ្ញៀវទេសចរណ៍ច្រើនជាងគេនោះ គឺខេត្ត​កំពត ដែលមានទាំងភ្ញៀវជាតិ និងអន្តជាតិសរុប ២៩,២២៨ នាក់ ។ ចំណែកខេត្តលេខរៀងទី២គឺខេត្តព្រះសីហនុ មានភ្ញៀវទេសចរណ៍ ២៤,៩៩១ នាក់ ។ លេខរៀងទី៣ គឺខេត្តសៀមរាប មានភ្ញៀវទេសចរណ៍ ១៤,១៨០ នាក់ ។ នឹងទី៤ គឺខេត្តកោះកុង មានភ្ញៀវទេសចរណ៍ ១៣,២៨៤ នាក់ ។

សូមមើលស្ថិតិភ្ញៀវទេសចរណ៍ដូចខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់