• 2021-01-04 08:17:47
  • ព័ត៌មាន

កម្ពុជានាំចេញផលិតផលកសិកម្ម ជលផល ព្រៃឈើ កៅស៊ូ ជាង៦០០លានដុល្លារ ក្នុងឆ្នាំ២០២០

  • 2021-01-04 08:17:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទិន្នន័យ​ជាត​ម្លៃ​សរុប និង​តម្លៃ​នៃ​ការនាំចេញ​របស់​ផ្នែក​ទាំង​បួន​ក្នុង​វិស័យ​កសិកម្ម ដែល​សម្រេចបាន​នូវ​ការនាំចេញ​ក្នុង​ឆ្នាំ​២០២០​កន្លងមក បានបង្ហាញ​នៅលើ​គណនី​ហ្វេ​ស​ហ៊ុ​ក​ផ្ទាល់ខ្លួន របស់ ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន នា​ព្រឹក​ថ្ងៃទី​៤​មករា ឆ្នាំ​២០២១​។

ក្នុងនោះ ផ្នែក​ផលិតកម្ម​សត្វ​ មាន (​គោ​,​ក្របី​, ជ្រូក​,​បក្សី​,​ស៊ុតមាន់​-​ទា​) មានតម្លៃ​សរុប ជាង​១,៨​ពាន់​លាន​ដុល្លារ ដោយ​ការនាំចេញ​នៃ​ផ្នែក​នេះ សម្រេចបាន​ជាង ៦១ ៣០៧ ០០០ ដុល្លារអាមេរិក​។

​ផ្នែក​ផលិតកម្ម​ជលផល ដែលមាន​ទាំង​ផល​នេសាទ​ទឹកសាប​, ផល​នេសាទ​សមុទ្រ​, ផល​វារិ​វប្បកម្ម គឺ​សម្រេចបាន​នូវ​តម្លៃ​ជិត​១,៨៧០​ពាន់​ដុល្លារ​។ ក្នុងនោះ ការនាំចេញ​សម្រេចបាន​ជាង​៨​លាន​ដុល្លារ ខណៈ​ការនាំចេញ​ផលិតផល​ព្រៃឈើ សត្វព្រៃ និង​សំបុក​ត្រចៀកកាំ បាន​ជាង​៤៤ លាន​ដុល្លារ​។

សម្រាប់​​ផ្នែក​ផលិតផល​ព្រៃឈើ​,​សត្វព្រៃ​នេះ និងសំបុក្រត្រចៀកកាំ គឺ​មានតែ​ផលិតផល​ឈើ​ដាំ​,​ឈើ​កែច្នៃ​, សត្វ​ស្វារ​ចិញ្ចឹម​, ផលិតផល​ស្បែក​សត្វ មានតម្លៃ​ជិត​ ៨៦ ៩៥៧ ៤៣៦ ដុល្លារអាមេរិក​។

ផ្នែក​ផលិតកម្ម​កៅស៊ូ​វិញ​(​ចម្ការកៅស៊ូ​ឧស្សាហកម្ម និង​គ្រួសារ​) កម្ពុជា​នាំចេញ​សម្រេចបាន​ជាង​៤៨២​លាន​ដុល្លារ​។ ក្នុងនោះ​តម្លៃ​សរុប​នៃ​ការនាំចេញ​ជ័រកៅស៊ូ​ប្រចាំឆ្នាំ​២០២០ មាន​៤៥៩​លាន​ដុល្លារ និង​នាំចេញ​ឈើ​កៅស៊ូ មាន​ជាង​ ២៣ ៧៦០ ០០០ ដុល្លារអាមេរិក។

មតិយោបល់