• 2021-01-06 01:04:37
  • ព័ត៌មាន

ស្អាតណាស់! កំពង់ផែទេសចរណ៍ខ្នាតយក្សនៅកំពត រចនាតាមរាងផ្កាមួយរបស់ខ្មែរ​

  • 2021-01-06 01:04:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​កំពង់ផែ​ទេសចរណ៍​ថ្មី​ខ្នាត​យក្ស​របស់​ខេត្តកំពត បច្ចុប្បន្ន​សម្រេច​ការ​សាងសង់​បាន​លើស​ពី​៥០%​ហើយ​ខណៈ​ការ​បញ្ចប់​ការ​សាងសង់​អាច​នឹង​យឺត​ជាង​ផែនការ​​ធ្លាប់​បាន​គ្រោង​ទុក​ដោយសារ​វិបត្តិ​កូវីដ ១៩។

កំពង់ផែ​នេះ​មាន​បណ្តោយ ៣០០ ម៉ែត្រ​ និង​មាន​សមត្ថភាព​អាច​ឲ្យ​ផ្ទុក​នាវា​ដឹក​អ្នក​ដំណើរ​ចំណុះ​ពី ៣០០ ទៅ ៤០០ នាក់​​​ចូល​ចត​បាន។​ កំពង់​ផែ​ទេសចរណ៍​កំពត​គ្រោង​ចំណាយ​ប្រាក់​ ១០ លាន​ដុល្លារ​អាមេរិក​សាងសង់​លើ​ទំហំ​ផ្ទៃដី​៤​ហិកតា និង​មាន​ជម្រៅ​ ៤,៥​ម៉ែត្រ​។

ខេត្ត​កំពត​មាន​កំពង់​ផែ​ចំនួន​៤ រួម​មាន​កំពង់ផែ វិញ​ហួរ ​មាន​ជម្រៅ​ទឹក​រហូត​ដល់​១៤ម៉ែត្រ អាច​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​តាម​កប៉ាល់​ធំ​ៗ​។ ទី២ កំពង់ផែ​​ឧកញ៉ា ទ្រី ភាព សម្រាប់​ដឹកជញ្ជូន​ប្រេង​ចូល​។ ទី៣ កំពង់​ផែ​របស់​ជំទាវ​ កែវ ម៉ាលី សម្រាប់​ដឹក​ជញ្ជូន​នាំ​ចេញ​ស្រូវ និង​ផលិតផល​ផ្សេងៗ និង​ទី​៤គឺ​ គម្រោង​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត​នេះ​តែ​ម្ដង។

ស្ថាបត្យកម្ម​សំណង់​កំពង់ផែ​អន្តរជាតិ​កំពត​ត្រូវ​បាន​រចនា​ប្លង់​ទៅ​តាម​ ផ្កា​រំដួល​ដែល​ជា​ផ្កា​អត្តសញ្ញាណ​ជាតិ​ខ្មែរ​។ ផ្កា​រំដួល​មាន​ក្លិន​ក្រអូប ជា​ពិសេស​នៅ​ពេល​ល្ងាច ដោយ​សារ​ភាព​ទាក់ទាញ​នេះ ​ចាស់​បុរាណ​ខ្មែរ តែង​តែ​ប្រដូច​ស្រី​ក្រមុំ មក​ផ្កា​រំដួល​ថា​មាន​ក្លិនក្រអូប និង​រូបរាង​ស្រស់​ស្អាត។ ផ្កា​រំដួល​មាន​ ៦​ត្របក រៀង​គ្នា​ជា ២​ស្រទាប់ ក្នុង ១ ស្រទាប់​មាន ៣ ត្របក​ហើយ​ត្របក ខាង​ក្នុង​មាន​ខ្នាត​តូច និង​កោង​ជាង​ ចុង​ត្របក​មាន​លក្ខណៈ​ស្រួច៕

អត្ថបទ៖ សៀនហួរ

មតិយោបល់