• 2021-01-05 08:28:14
  • ការអប់រំ

ឱកាសល្អ! អាហារូបករណ៍សម្រាប់គ្រូៗ ចង់ទៅសិក្សាស្រាវជ្រាវលើវិស័យអប់រំ នៅប្រទេសជប៉ុន

  • 2021-01-05 08:28:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងអប់រំយុវជននិងកីឡា បានចេញសេចក្តីជូនដំណឹង ដល់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននៅតាមសាលា បឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យនៅទូទាំងប្រទេសកម្ពុជា ពីការប្រឡងជ្រើសរើសគ្រូបង្រៀន ទៅចូលរួមកម្មវិធី Teacher Training Students នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា ២០២១ ។ ក្រោមកម្មវិធីអាហារូបករណ៍ Teacher Training Students ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៃប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍មួយចំនួនដល់គ្រូបង្រៀនកម្ពុជា ដើម្បីទៅសិក្សាស្រាវជ្រាវលើវិស័យអប់រំ នៅប្រទេសជប៉ុន ចាប់ពីខែតុលា ឆ្នាំ២០២១ រហូតដល់ ខែមីនា ឆ្នាំ២០២៣។

ជប៉ុនផ្តល់ប្រាក់ អាហារូបករណ៍សម្រាប់ផ្គត់ផ្គង់ការរស់នៅ រ៉ាប់រងថ្លៃសេវាសុខភាព ការស្នាក់នៅ និង ថ្លៃសំបុត្រយន្តហោះទៅ-មក កម្ពុជា/ជប៉ុន កម្ពុជា។

លក្ខខណ្ឌនៃការ ចុះឈ្មោះ បេក្ខជនទាំងពីរភេទត្រូវ ៖

  • មានសញ្ជាតិខ្មែរ

  • បានបញ្ចប់ការសិក្សាពីសាលាគរុកោសល្យណាមួយ និងកំពុងបង្រៀននៅតាមសាលាបឋមសិក្សា សាលាមធ្យមសិក្សា ឬសាលាគរុកោសល្យនានានៅកម្ពុជា ដែលមានរយៈពេលបំពេញការងារយ៉ាងតិច ៥ឆ្នាំ (គិតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១)

  • មានអាយុមិនលើសពី ៣៥ឆ្នាំ(កើតក្រោយថ្ងៃទី០២ ខែមេសា ឆ្នាំ១៩៨៦)

  • ចំណេះដឹងភាសាអង់គ្លេសកម្រិតមធ្យម និងមានឆន្ទៈសិក្សាភាសាជប៉ុន

  • មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា

បេក្ខជនដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីអាហារូបករណ៍ខាងលើ សូមទាញយកពាក្យសុំប្រឡង ដូចមានជូនភ្ជាប់នៅខាងក្រោមសេចក្តីជូនដំណឹងនេះ ដើម្បីបំពេញ និងយកទៅដាក់នៅស្ថានទូតជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦ម៉០០នាទី ។

ចំពោះកាលបរិច្ឆេទ និងទីកន្លែងនៃការប្រឡង គឺនៅស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី២៥ និង២៦ មករា ឆ្នាំ២០២១ ។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់