• 2021-01-06 00:27:16
  • ការអប់រំ

តើអ្នកដឹងថា អក្សរស្ទាប ជាអ្វីទេ?

  • 2021-01-06 00:27:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយយោងទៅតាម អង្គការសហប្រជាជាតិនៅកម្ពុជា (United Nations in Cambodia) បានឲ្យដឹងថា អក្សរស្ទាប គឺជាប្រពន្ធ័សរសេរដែលអាចប៉ះដោយញ្ញាណ ហើយមានចំណុចជាច្រើនដែលអាចអានបានដោយប្រើម្រាមដៃ។ អក្សរស្ទាប ជាកូដភាសាដែលអាចអាន និងសរសេរបានដោយមិនចាំបាច់មើល វាត្រូវបានរចនាឡើងជា ពិសេសសំរាប់ ជនពិការភ្នែក ឬក៏កម្សោយគំហើញ។ ការងារដ៏អស្ចារ្យនេះអនុញ្ញាតឱ្យជនពិការភ្នែករឺក៏កម្សោយគំហើញ អាចរៀនចេះអាន និងសរសេរ និងរស់នៅជីវិតរបស់ពួកគេកាន់តែឯករាជ្យ។

ទិវាអក្សរស្ទាប Braille ពិភពលោកត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ៤ ខែមករា ដោយសារវាជាថ្ងៃកំណើតរបស់លោក Louis Braille ជាជនជាតិបារាំងដែលជាអ្នកបង្កើតកូដនេះឡើងនៅឆ្នាំ ១៨២១ ។វាត្រូវបានគេប្រារព្ធឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈមដែលជនពិការភ្នែករឺក៏កម្សោយគំហើញបានជួបប្រទះ។

កូដ​អក្សរ​នេះ​មាន​រន្ធ​ប្រាំមួយ ដោយ​ម្ខាង​មាន​រន្ធ​បី​នៅ​ក្នុង​តារាង​តូច​មួយ។ គេ​ចាក់​ទម្លុះ​រន្ធ​ចាប់​ពី២​ទៅ​៣​ឆ្លាស់​ចុះ​ឡើង ដើម្បី​បង្កើត​បាន​ជា​កូដអក្សរ ដោយ​កំណត់​ស្មើ​នឹងអក្សរ​អេ(a) ប៊ី(b) ស៊ី(c) ក ខ គ ឬ​ជា​លេខ ១ ២ ៣ សម្រាប់​ជន​ពិការភ្នែក​ស្ទាប​អក្សរ​បូក​បញ្ចូល​គ្នា​ចេញ​ជា​ពាក្យ ឃ្លា និង​ប្រយោគ​អាន។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់