• 2021-01-06 08:03:25
  • ព័ត៌មាន

បើកហើយ! អគារខ្ពស់ត្រដែតផ្គុំជាមួយផ្ទះបុរាណបែបបារាំងស្អាតប្លែក ជាសណ្ឋាគារ Hyatt រីជិនស៊ី ភ្នំពេញ លំដាប់ផ្កាយ ៥ អន្តរជាតិ បើកថ្មីក្បែរបរមរាជវាំង

  • 2021-01-06 08:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លេចខ្លួនឡើងខ្ពស់ត្រដែតកណ្ដាលទីក្រុង ម្តុំសារៈមន្ទីរជាតិជិតព្រះបរមព្រះរាជវាំង អគារដ៏ទំនើបខ្ពស់សន្ធឹងសន្ធៃថ្មីមួយ អមជាមួយនឹងអគារបុរាណពីសម័យអាណានិគមបារាំងលាយចូលគ្នាជាមួយរចនាបថទំនើប ដែលជាការរចនាម៉ូដថ្មីរបស់អ្នកជំនាញផ្នែកស្ថាបត្យកម្មជាច្រើន នោះគឺ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh)

ចាប់បើកទ្វារដំណើរការ ពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នេះតទៅ នេះគឺជាការបោះជំហានលើកដំបូងរបស់ឈ្មោះយីហោសណ្ឋាគារលំដាប់ផ្កាយ ៥ អន្តរជាតិ ចូលមកក្នុងទីក្រុងភ្នំពេញ ដែលជាទីក្រុងដ៏រស់រវើកបំផុតក្នុងចំណោមទីក្រុងដ៏រស់រវើកនានារបស់ទ្វីបអាស៊ី។

ដើម្បីអបអរសាទរការបើកដំណើរការនេះ សណ្ឋាគារបានផ្តល់កញ្ចប់ស្នាក់នៅ “Staycation Package” ដែលភ្ញៀវអាចកក់បន្ទប់សា្នក់នៅពីឥឡូវរហូត ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ ដោយរួមបញ្ចូលអាហារពេលព្រឹក អាហារពេលរសៀលសម្រាប់មនុស្សពីរនាក់នៅភោជនីយដ្ឋានម៉ាឃីតកាហ្វេ រួមទាំងរីករាយជាមួយស្រាក្រឡុកនៅបានីយដ្ឋាន The Attic ទៀតផង។

ការរចនាម៉ូដទាំងក្នុង និងក្រៅសុទ្ធ តែមានភាពល្អប្រណីត ស័ក្កិសមជាទីតាំងដែលលោកអ្នកមកសម្រាកលំហែ ធ្វើកិច្ចប្រជុំ សិក្ខាសាលា ឬប្រារព្ធពិធីអាពាហ៍ពិពាហ៍ ដែលក្នុងនោះខាងសណ្ឋាគារមានសេវាកម្មរៀបចំជូន ដូចជា ៖ ការរចនា និងបន្ទប់ទទួលភ្ញៀវស័ក្ដិសមគ្រប់កម្មវិធី, ភោជនីយដ្ឋាន និងបានីយដ្ឋាន, សុខុមាលភាព និងស្ប៉ា, សុខភាព និងអនាម័យ។

កាន់តែលេចធ្លោនោះគឺ មានរចនាបថសម័យអាណានិគមបារាំងរួមបញ្ចូលជាមួយរចនាបថសម័យទំនើបដ៏ថ្មីស្រឡាងនេះ ដែលស្ថិតនៅចំកណ្ដាលបេះដូងនៃខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយចំណាយពេលធ្វើដំណើរត្រឹមតែ ៣០នាទីប៉ុណ្ណោះពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងងាយស្រួលធ្វើដំណើរដោយថ្មើរជើង ដែលជិតបំផុតទៅកាន់ព្រះបរមរាជវាំង សារមន្ទីរជាតិ និងមាត់ទន្លេជាដើម។

លោក Herman Kemp អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានឲ្យដឹងថា ៖ « កម្ពុជាគឺជាកន្លែងដ៏ល្អបំផុតដើម្បីពង្រីកយីហោ ហៃយ៉ាត់ រីជិនស៊ី។ វត្តមាននេះបង្ហាញពីកំណើនសេដ្ឋកិច្ចជាសកលរបស់យើង សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងផ្តល់ជូននូវបដិសណ្ឋារកិច្ចថ្មីមួយ នៅក្នុងទិសដៅថ្មីបំផុតប្រចាំអាស៊ី។ យើងមានក្តីរំភើបរីករាយក្នុងការស្វាគមន៍ភ្ញៀវស្នាក់នៅប្រកបដោយផាសុកភាព បែបទំនើប និងការកម្សាន្តនៅកន្លែងស្រស់ស្រាយដែលពួកគេអាចសម្រាកលម្ហែកាយ និងភ្ជាប់ទំនាក់ទំនងជាមួយអ្វីដែលសំខាន់បំផុត»។

ការរចនា និងបន្ទប់ទទួលភ្ញៀវ

ដោយទទួលបានពានរង្វាន់ពីស្ថាបត្យករ SCDA ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និង PIA Interior ដែលមានមូលដ្ឋាននៅប្រទេសថៃ ផ្ទៃខាងក្នុងនៃសណ្ឋាគារ នឹងឆ្លុះបញ្ចាំងឲ្យឃើញនូវបេតិកភណ្ឌចម្រុះរបស់កម្ពុជា ដែលជាការរួមផ្សំបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនូវរចនាបថបែបខ្មែរ ឥទ្ធិពលអាណានិគមបារាំង និងស្នាដៃសិល្បៈដែលត្រូវបានរចនាជាពិសេសដោយវិចិត្រករកម្ពុជាសម័យទំនើប FONKi

ចំណុចសំខាន់ដ៏ទាក់ទាញបំផុតរបស់សណ្ឋាគារនេះ គឺអគារបេតិកភណ្ឌសម័យបារាំង ដែលត្រូវបានជួសជុលកែលម្អឡើងវិញយ៉ាងប្រណីត ហៅជាទូទៅថា ខឡូញាលហៅស៍។ ដើមឡើយត្រូវបានសាងសង់ជាវីឡាមួយនៅឆ្នាំ ១៩១០ មុនពេលវិវត្តទៅជាសាលវិចិត្រសិល្បៈ។ មានពាក្យចចាមអារ៉ាមថា ភូមិគ្រឹះ នោះត្រូវបានសាងសង់ឡើងធ្វើជាព្រះរាជដំណាក់សម្រាប់ព្រះអង្គម្ចាស់ក្សត្រិយានីមួយអង្គនាដើមទសវត្សរ៍ឆ្នាំ ១៩០០ ស្ថាបត្យករបានចំណាយពេលយ៉ាងច្រើនដើម្បីជួសជុលកែលម្អភូមិគ្រឹះនេះឡើងវិញ។ អគារបែបបារាំងនេះ ត្រូវបានជួសជុលឡើងវិញយ៉ាងល្អិតល្អន់ ទៅនឹងអតីតកាលដ៏ឧត្តមរបស់វា ដោយបានប្រែក្លាយជាច្រកចូលរបស់សណ្ឋាគារ ដែលធ្វើឱ្យភ្ញៀវទទួលបានបទពិសោធន៍នៃការមកដល់ដ៏រំភើប។

នៅខាងក្រោយ ខឡូញាលហៅស៍ មានអាគារធំថ្មីដែលមានកំពស់ ១៤ ជាន់ដែលមានបន្ទប់គេង ២៤៧ រួមទាំង បន្ទប់ស្វីតចំនួន ៤៣ ដោយទំហំបន្ទប់ចាប់ផ្តើមពី ៣២៨ ហ្វីតការ៉េ (៣០.៥ ម៉ែត្រក្រឡា)។

សម្រាប់បន្ទប់ស្តង់ដារបន្ទប់ទទួលភ្ញៀវមានផាសុកភាពទំនើប ដូចជា៖ ទូរទស្សន៍វ៉ាយហ្វាយល្បឿន ៦៥ អ៊ីញទូរទស្សន៍, Staycast បំពាក់ដោយប្រព័ន្ធហ្គូហ្គល Chromecast។ មានក្បូរក្បាច់ចម្លាក់យ៉ាងល្អិតល្អន់ ពិពណ៌នាអំពីប្រាសាទបាយ័ន ដែលជាប្រាសាទមួយក្នុងចំណោមប្រាសាទល្បីបំផុតនៅតំបន់អង្គរ។

បន្ទប់នីមួយៗក៏ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាអ៉ីនធឺណិត ដែលអាចឱ្យភ្ញៀវប្រើស្មាតហ្វូនជំនួសកាតសោរបន្ទប់។ បន្ទប់រ៉ូយ៉ាល់ស្វីត មានទំហំ ១០៨៧ ហ្វីតការ៉េ (១០១ ម៉ែត្រការ៉េ) មានបន្ទប់គេងចំនួន ២ ដែលមានបន្ទប់គេង បន្ទប់ទទួលភ្ញៀវដាច់ដោយឡែក និងកន្លែងទទួលទានអាហារ នឹងអាចមើលទេសភាពទីក្រុងបានទៀតផង។

ជាងនេះទៅទៀត ភ្ញៀវដែលស្នាក់នៅជាន់ទី ១០ ដែលមានក្លឹបរបស់សណ្ឋាគារ នឹងអាចចូលទៅកាន់ក្លឹប Regency Lounge Club ដែលផ្ដល់ជូនអាហារពេលព្រឹកជារៀងរាល់ថ្ងៃ អាហារសម្រន់នៅពេលរសៀល ព្រមទាំងផ្ទៃរានហាលទីកន្លែងឯកជនផ្ដាច់មុខផងដែរ សម្រាប់ភ្ញៀវសម្រាកលំហែកាយ។

ភោជនីយដ្ឋាន និងបានីយដ្ឋាន

ភ្ញៀវអាចជ្រើសរើសទីកន្លែងទទួលទានអាហារមួយក្នុងចំណោមទីកន្លែងជាច្រើនក្នុងសណ្ឋាគារ រួមមាន ៖

  • The Attic ៖ ជាបានីយដ្ឋានសម្រាប់លក់ភេសជ្ជៈ ស្រាក្រឡុក វ៉ាញ ជាដើម មានទីតាំងនៅលើខឡូញាលហៅស៍ អាចទទួលទានអាហារនៅទីវាលខាងក្នុងអគារ/ក្រៅអគារបានទៀតផង

  • FiveFive ៖ ភោជនីយដ្ឋាន និងបារនីយដ្ឋានរ៉ូសថប (ជាន់ទី១៤) គយគន់ទេសភាពលាតសន្ធឹង ព្រមជាមួយនឹងស្រាក្រឡុក និងការសម្ដែងរបស់ DJ ដ៏រស់រវើក។

ការប្រជុំ និងព្រឹត្តិការណ៍ផ្សេងៗ

ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មានសាលប្រជុំផ្ទៃ ១៤០០ ម៉ែត្រក្រឡាសម្រាប់ការរៀបចំកិច្ចប្រជុំ ប្រារព្ធពិធីផ្សេងៗ រៀបចំសន្និសីទនានា បន្ទប់ប្រជុំអាចទទួលភ្ញៀវបានរហូតដល់ ៤៩០ នាក់ និងមានបង្អួចជាន់រហូតដល់ពិដានក៏ដូចជាអេក្រង់ LED ដែលធំជាងគេ។

ទន្ទឹមនឹងនេះមានសាលប្រជុំជាច្រើនចំនួន ៩ ផ្តល់នូវការរៀបចំដែលអាចបត់បែនបាន ពីបន្ទប់ទទួលភ្ញៀវសម្រាប់មនុស្ស ១៤ នាក់រហូតដល់កន្លែងទទួលភ្ញៀវសម្រាប់ភ្ញៀវ ២០០ នាក់។

សម្ភារៈបរិក្ខារនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ រួមមានអាងហែលទឹកតំបន់ត្រូពិកដែលមានទិដ្ឋភាពផ្ទៃទឹកលាតសន្ធឹងនៅខាងក្រៅអគារ។

ការប្រជុំ និងព្រឹត្តិការណ៍ផ្សេងៗ

សុខុមាលភាព និងស្ប៉ា

ទីកន្លែងសម្រាកលម្ហែរកាយ មានទីតាំងនៅជាន់ទី ៣ ដែលរួមមានអាងហែលទឹក outdoor ២២ ម៉ែត្រព័ទ្ធជុំវិញដោយធម្មជាតិពណ៌បៃតងខ្ចី និងបន្ទប់ស្ទីម។ កន្លែងហាត់ប្រាណ ២៤ ម៉ោង សម្រាប់ភ្ញៀវស្នាក់នៅក្នុងសណ្ឋាគារ នឹងមានស្ប៉ាលំដាប់ពិភពលោក Jivapita Spa ផងដែរ ដោយផ្ដល់ជូននូវសុខុមាលភាពរាងកាយ និង ការថែរក្សាសម្រស់ផ្ទៃមុខ ដែលត្រូវបានរៀបចំជាពិសេសសម្រាប់ភ្ញៀវនីមួយៗ។

សុខភាព និងអនាម័យ

គោរពតាមបទដ្ឋានសុខភាព និងសុវត្ថិភាពកម្រិតខ្ពស់ Hyatt ផ្ដល់ជូននូវបរិយាកាសដែលធានាសុវត្ថិភាព៖

  • តម្រូវឲ្យពាក់ម៉ាស់សម្រាប់បុគ្គលិក និងភ្ញៀវនៅទីកន្លែងសាធារណៈនៅខាងក្នុងអាគារទាំងអស់
  • ការវាស់សីតុណ្ហភាពប្រចាំថ្ងៃសម្រាប់បុគ្គលិកទាំងអស់នៅពេលពួកគាត់មកដល់
  • ការរៀបចំកៅអីអង្គុយដែលរក្សាគម្លាតនៅក្នុងបន្ទប់ប្រជុំ ភោជនីយដ្ឋាន និងបារនីយដ្ឋាន
  • សេវាចុះឈ្មោះចូលស្នាក់នៅ និងចាកចេញតាមប្រព័ន្ធបច្ចេកវិទ្យា (ដោយបន្ថយការប៉ះពាល់) ព្រមទាំងពិធីសារបណ្ដុះបណ្ដាលស្ដីពីសុខភាពនិងសុវត្ថិភាព ដែលត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំសម្រាប់បុគ្គលិក។
  • ភ្ញៀវនឹងត្រូវផ្ដល់ជូននូវកញ្ចប់សម្ភារៈការពារផ្ទាល់ខ្លួនផ្តល់ជូនដោយឥតគិតថ្លៃ ដែលនៅក្នុងកញ្ចប់នោះ មាន ម៉ាស់ដែលមានគុណភាពខ្ពស់ ក្រដាសសើមមានជាតិអាល់កុល និងសម្ភារៈដែលផ្ដល់ផាសុកភាពដ៏ទៃទៀត នៅពេលភ្ញៀវអញ្ជើញមកដល់។

ចំពោះការកក់ និងសាកសួរព័ត៌មានលម្អិត ៖

អត្ថបទទាក់ទង ៖ លម្អិតពីសណ្ឋាគារលំដាប់ពិភពលោក Hyatt រីជិនស៊ីភ្នំពេញ គ្រោងបើកផ្លូវការដើមឆ្នាំ២០២១ មានអ្វីពិសេសខ្លះ

មតិយោបល់