• 2021-01-09 05:24:57
  • ព័ត៌មាន

ទីបំផុត លោក Duterte ចេញមុខប្រកាសក្ដែងៗ មិនឱ្យឧក្រិដ្ឋជនសម្លាប់នារីអូតេស រួចខ្លួនដាច់ខាត

  • 2021-01-09 05:24:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមការចុះផ្សាយរបស់សារព័ត៌មាន The Filipino Times កាលពីថ្ងៃទី ៨ មករា ២០២១ បានឱ្យដឹងថា លោក Rodrigo Duterte ប្រធានីធិបតីប្រទេសហ្វីលីពីន បានប្ដេជ្ញាថានឹងរកយុត្តិធម៌ឱ្យខានតែបានចំពោះគ្រួសារនារីរងគ្រោះ Chirstine Dacera ដែលជាអ្នកបម្រើការលើយន្តហោះ ត្រូវបានគេសម្លាប់នៅក្នុងថ្ងៃឆ្លងឆ្នាំសកលកន្លងទៅ នៅឯសណ្ឋាគារមួយក្នុងទីក្រុង Makati ។

«ជាបឋម តាមការសន្យារបស់លោកប្រធានាធិបតី Duterte បានអះអាងថាយុត្តិធម៌ នឹងមានសម្រាប់គ្រូសារ Dacera យើងនឹងដឹងការពិតឆាប់ៗ» ។ នេះបើតាមប្រសាសន៍របស់លោក Harry Roque អ្នកនាំពាក្យរបស់លោកប្រធានាធិបតីហ្វីលីពីន បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ។

អ្នកនាំពាក្យរូបនេះបន្តទៀតថា លោកប្រធានាធិបតី Duterte នឹងមិនឱ្យឧក្រិដ្ឋជនរួចខ្លួនជាដាច់ខាត បើគ្រប់យ៉ាងត្រូវបានបង្ហាញពួកគេមិនអាចគេចផុតពីអ្វីដែលពួកបានធ្វើឡើយ ។

គួរឱ្យដឹងថា នារីបម្រើការលើយន្តហោះ Chirstine Dacera ត្រូវបានគេប្រទះឃើញស្លាប់ក្នុងអាងហែលទឹក នៅសណ្ឋាគារមួយ ក្នុងទីក្រុង Makati ក្នុងថ្ងៃដែលនាងបានទៅជប់លៀងឆ្លងឆ្នាំជាមួយមិត្តភក្ដិប្រុសៗ ១១ នាក់ ។ អ្នកពាក់ព័ន្ធទាំងអស់ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្នដើម្បីសួរចម្លើយ ប៉ុន្តែមាន ៣ នាក់ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ ក្រោយរកឃើញថាពួកគេជាភេទទី ៣ មិនអាចរួមភេទជាមួយនារីបាន ។

យ៉ាងណាមិញការស្រាវជ្រាវកាន់តែមានភាពស្មុគស្មាញខណៈភ័ស្តុតាង និងការធ្វើកោសល្យវិច្ច័យ មិនទាន់មានភាពច្បាស់លាស់នោះទេថានាងពិតជាត្រូវបានគេរំលោភសម្លាប់ពិតមែននោះ ។ ខណៈអ្នកដែលជាមិត្តភក្ដិស្និទ្ធស្នាលនឹងនារីរងគ្រោះប្រុសៗទាំងនោះភាគច្រើនជា Gay ។ ដូច្នេះការពិតយ៉ាងណានោះមានតែរង់ចាំការបង្ហាញលទ្ធផលស្រាវជ្រាវចុងក្រោយប៉ុណ្ណោះ ៕

មតិយោបល់