• 2021-01-11 03:07:11
  • សេដ្ឋកិច្ច

ភ្នំឥសីបតមៈ កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មី របស់ខេត្តរតនគិរី​

  • 2021-01-11 03:07:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តរតនគិរីមានព្រំប្រទល់ខាងត្បូងជាប់ប្រទេសឡាវ ខាងកើតជាប់ប្រទេសវៀតណាម ខាងជើងជាប់ខេត្តមណ្ឌលគិរី និងខាងលិចជាប់ខេត្តស្ទឹងត្រែង។ ខេត្តនេះមានទីតាំងស្ថិតនៅលើខ្ពង់រាបនៃភូមិភាគឦសានប្រទេសកម្ពុជា។ ហើយប្រភពទាក់ទាញទេសចរណ៍សំខាន់របស់ខេត្តរតនគិរីគឺមាន បឹងយក្សឡោម ទឹកធ្លាក់កាចាង ទឹកធ្លាក់កាទៀង ទឹកធ្លាក់អូរស៊ីនឡែ ទឹកធ្លាក់អូរសែនស្រណោះ ទឹកធ្លាក់ចាអ៊ុង ឧទ្យានជាតិវិរៈជ័យ​ ជម្រកសត្វព្រៃលំផាត់ និងតំបន់ទេសចរណ៍ផ្សេងៗជាច្រើនផងដែរ ។

កាលពីម្សិលមិញនេះ រដ្ឋបាលខេត្តរតនគិរី បានឲ្យដឹងថា នៅលើភ្នំឥសីបតមៈ ដែលស្ថិតនៅសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ក្រោយពីអាជ្ញាធរខេត្តបានរៀបចំកែច្នៃ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមមាន សាងសង់ព្រះពុទ្ធបដិមារអង្គធំ ផ្លូវឡើង រៀបចំទីធ្លាសម្រាប់កម្សាន្តមក បានក្លាយជាគោលដៅមួយរបស់ភ្ញៀវទេសចរណ៍ ព្រមទាំងជាទីលំហែស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ទិដ្ឋភាពក្រុង សមុទ្រកសិកម្មពីកំពូលភ្នំ។

ជារៀងរាល់ពេលល្ងាច គេសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តជាច្រើនបានធ្វើដំណើរឡើងទៅកម្សាន្តនៅលើភ្នំដែលជាទីសក្ការបូជាដ៏ស័ក្តិសិទ្ធ និងជាទីកន្លែងដ៏មនោរម្យមួយនេះ។​

អត្ថបទ៖ Tep Sovannmoly

មតិយោបល់