• 2021-01-12 03:27:19
  • សេដ្ឋកិច្ច

ក្រសួងកសិកម្ម ជឿជាក់យ៉ាងមុតមាំថា ថ្ងៃខាងមុខកម្ពុជានឹងមានបន្លែសុវត្ថិភាពគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ

  • 2021-01-12 03:27:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណើនសេដ្ឋកិច្ច គឺជាដើមចមមួយយ៉ាងសំខាន់នៃដំណើរការវិវត្តន៍រីកចម្រើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ បានធ្វើឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍គិតគូពីការរស់នៅស្អាត បញ្ហាសុខភាព និងមាននិន្នាការប្រកាន់យករបបអាហារមួយមានគុណភាព និងសុវត្ថិភាព ជាពិសេស បន្លែ ផ្លែឈើ និងត្រីសាច់។

ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការរបស់អ្នកបរិភោគបន្លែ និងផ្លែឈើមានគុណភាព និងសុវត្ថិភាពល្អ និងជាពិសេសស្របពេលដែលរាជរដ្ឋាភិបាលបានជំរុញ លើកទឹកចិត្ត និងគាំទ្រឲ្យ ប្រជាពលរដ្ឋខិតខំយកចិត្តទុកដាក់បង្កើនការដាំដុះបន្លែក្នុងស្រុក ដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារ ជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារ បង្កើតការងារដើម្បីពង្រីកសក្តានុពលផលិតកម្មបន្លែសុវត្តិភាព ឈានទៅកាត់បន្ថយការនាំចូល ។

ដើម្បីឆ្លើយតបទៅតាមសេចក្តីត្រូវការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលតាមរយ:ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ជាពិសេសមូនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម កំពុងជំរុញ គាំទ្រ និងលើក ទឹកចិត្តឲ្យវិស័យឯកជន រួមជាមួយដៃគូអភិវឌ្ឍន៍ជាច្រើនដូចជាគម្រោង កម្មវិធី ASPIRE, CASDP, LEAP, និង CHAIN អនុវត្តគម្រោងផលិតកម្មបន្លែសុវត្ថិភាពជាមួយកសិករ និងដៃគូរនានានៅទូទាំងប្រទេស ហើយតាមរយ:កិច្ចសហការដ៏ល្អនេះ ក្រសួងសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថាអនាគតដ៏ខ្លី កម្ពុជានឹងមានបន្លែសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សាក្នុងស្រុក និងធ្វើការនាំចេញ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី១១ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថានៅ ឆ្នាំ២០១៩ ផ្ទៃដីផលិតកម្មដំណាំបន្លែសរុបទូទាំងប្រទេសមានចំនួន ៥៧ ២០៨ហ.ត អាចប្រមូលផលបានសរុបចំនួន ៦៨១ ០៩៩តោន ហើយតាមការប៉ាន់ស្មានតម្រូវការបន្លែនៅ ក្នុងឆ្នាំ២០២០ មានចំនួនសរុប ១ ០៤៥ ៧២៥តោន ហើយជាក់ស្តែងផលិតកម្មបន្លែក្នុងស្រុកមាន លទ្ធភាពផ្គត់ផ្គង់ប្រមាណត្រឹមតែ ៧១៦ ១១៣តោន ស្មើនឹង ៦៨% ក្នុងនេះ នៅរដូវប្រាំង ៦៩% និងរដូវរំហើយ ៧៥%។ ក្រៅពីនេះ កម្ពុជាចាំបាច់ត្រូវនាំចូលបន្លែសរុបចំនួន ៣២៩ ៦១២តោន ដែលភាគច្រើនកម្ពុជាមិនអាចផលិតបាន។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់