• 2021-01-15 02:23:20
  • សេដ្ឋកិច្ច

មិន​ធ្លាប់​​មាន! សេដ្ឋីអចលនទ្រព្យ​មួយរូប ប្រកាស​ផ្តល់​រថយន្ត Rolls-Royce ១គ្រឿង ដល់​អតិជន​ដែល​ទិញ​ផ្ទះ​

  • 2021-01-15 02:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​និយាយ​បាន​ថា ក្នុង​ប្រវត្តិសាស្ត្រ​ទីផ្សារ​អចលនទ្រព្យសម្រាប់​នៅ​ប្រទេស​កម្ពុជា ​មិន​ធ្លាប់​មាន​ឡើយ​ដែល​ម្ចាស់​បុរី​ហ៊ានផ្ដល់​រង្វាន់ រថយន្ត​ទំនើប​ Rolls-Royce Phantom ដល់​អតិថិជន​នោះ ទើប​តែ​ឃើញ​​លោក​ឧកញ៉ា បណ្ឌិត អ៊ឹង ឃាង ម្ចាស់ "បុរី ឃាង កលិកា" ដែល​ហ៊ាន​ប្រកាស​ផ្ដល់​រង្វាន់​​រថយន្ត​ទំនើប​នេះ ដល់​អតិជន​ដែល​ទិញ​ផ្ទះ​លោក​ឧកញ៉ា។ នេះ​បើ​តាម​ការ​បង្ហោះ​លើ​ផេក​ផ្លូវ​ការ​របស់សេដ្ឋី​អចលនទ្រព្យ​មួយ​នេះ។

លក្ខខណ្ឌ​ដែល​​អតិថិជន​​អាច​មាន​ឱកាស​ឈ្មោះ​រង្វាន់​​រថយន្ត​ទំនើប Rolls-Royce Phantom ​ឆ្នាំ ២០១៥ មួយ​គ្រឿង ដែល​មាន​តម្លៃ​ស្មើនឹង ៤៥ម៉ឺនដុល្លារ​ លោក​អ្នក​គ្រាន់​តែ​ទិញដី ឬ​ផ្ទះ​ណា​មួយ​ពី "បុរី ឃាង កលិកា" ដែល​មាន​ទឹក​ប្រាក់​ចាប់ពី ១៥០០០​ឡើង​ទៅ នោះ​លោក​អ្នក​ទទួល​បាន​ឆ្នោត​មួយ​សន្លឹក​ភ្លាមៗ។

ទី​តាំង "បុរី ឃាង កលិកា" ​ស្ថិតនៅ​ទល់​មុខ​ច្រក​ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​ និង​នៅ​ក្បែរ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ចិន​ ១០០០ហិចតា ​(Airport City)​។ គម្រោង​របស់​​លោក​ឧកញ៉ា​បណ្ឌិត ​ជា​ប្រភេទ​បុរី​ ផ្ទះ​អាជីវកម្ម​​ ដែល​មាន​ទំហំ​ធំ​ជាង​គេ​ក្នុង​ខេត្ត​សៀមរាប​ លើ​ផ្ទៃ​ដី​​ ៣៤ហិចតា​ សាងសង់​ផ្ទះ​ល្វែង​ និង​ខុនដូ​ទំនើប។

ដើម្បី​ជា​ទំនុក​ចិត្ត​លើ​អតិជន ​"បុរី ឃាង កលិកា" បាន​សម្រួល​នៅ​លក្ខណ​ងាយ​ៗ​ដល់​អតិថជន ដែលមានដូចជា៖

១. ការបង់រំលោះគ្មាន​ប្រាក់​កក់​ និង​ការប្រាក់ ០%

២. មានការធានា ទិញត្រឡប់​វិញ​ដោយ​ចំណេញ​ ៥០%នៃ​តម្លៃដើម។

៣. រស់នៅបែប ស៊ីវិល័យ និងសំបូរបែបដូចជា ផ្សារទំនើប កន្លែងកម្សានស្អាតៗ។ និងទេសភាពថ្ងៃលិចដ៏រ៉ូមែនទិច។

បង​ប្អូន​វិនិយោគ​ជាមួយ​បុរី​ ឃាង​ កលិកា​ ​នឹង​មាន​ឱកាស​ចំណេញ​ទ្វេ​គុណ​ ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​​ ព្រមទាំង​មាន​ការ​ធានា​ទិញ​ត្រឡប់​វិញ​ផង​ដែរ។

ព័ត៌មាន​បន្ថែម សូមទាក់ទង់មកកាន់លេខខាងក្រោម៖

  • 092 765 555 ( Cellcard )

  • 099 765 555 ( Cellcard )

  • 077 235 555 ( Cellcard )

  • 069 235 555 ( Smart )

  • 97 318 1111 ( Metfone )

សូមបញ្ជាក់ជាថ្មីម្ដងទៀត ទីតាំងបុរី គឺស្ថិតនៅទល់មុខ អាកាសយានដ្ឋានអន្តរជាតិថ្មី ខេត្តសៀមរាប នៅ​ក្បែរ​គម្រោង​អភិវឌ្ឍន៍​ទី​ក្រុង​ចិន។ ការ​ចាប់​រង្វាន់ធំ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២១ នៅ បុរី ឃាង កលិកា (ខេត្តសៀមរាប)៕

មតិយោបល់