• 2021-01-18 02:34:27
  • ព័ត៌មាន

ពិព័រណ៍រីករាយគ្រួសារខ្ញុំឆាប់ៗនេះ ប្រមូលផ្តុំតារាល្បីៗ ចែកអាំងប៉ាវ ចុះតម្លៃទំនិញច្រើនមុខដល់ទៅ៧០%

  • 2021-01-18 02:34:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដល់ពេលដើរទិញអីវ៉ាន់សប្បាយៗជុំគ្នាទៀតហើយ !

ទំនិញសម្បូរបែបបញ្ចុះតម្លៃច្រើនៗ ខ្លះដល់ ៧០% ក្នុងកម្មវិធី “ពិព័រណ៍រីករាយគ្រួសារខ្ញុំ” ដែលរៀបចំឡើង ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកុម្ភៈ ២០២១នេះ នៅផ្សារទំនើបអ៉ីអនម៉លភ្នំពេញ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ១០យប់។

ព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃនេះ រៀបចំឡើងដោយ ក្រុមជំនាញរៀបចំកម្មវិធី វិថូរៀលីលី ត្រៀមនឹងប្រមូលផ្តុំទំនិញជាច្រើនមុខ ដែលចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ និងត្រូវនឹងរដូវការចូលឆ្នាំចិនខាងមុខនេះផងដែរ។

តារាល្បីៗកំពុងពេញនិយមនៃព្រះរាជាណាចក្រកម្ពុជា ដូចជា លោក STEP, កញ្ញា MINA, និងក្រុម XFIGHTER, ព្រមទាំងតារាចម្រៀង និងក្រុមរាំ KPOP ជាច្រើនក្រុមទៀត នឹងមានវត្តមានក្នុងឱកាសនេះ ដែលនឹងញុំាងកម្មវិធីឲ្យកាន់តែរំជើបរំជួល មួយកម្រិតទៀត។

ទំនិញជាច្រើនប្រភេទ សម្រាប់គ្រួសារ ទាំងបុរស និងស្ត្រី ព្រមទាំងកុមារផងដែរនោះ ត្រៀមដាក់បង្ហាញ និងលក់ប្រូម៉ូសិនពិសេសក្នុងឱកាសនេះ មានដូចជា ៖ សម្លៀកបំពាក់, គ្រឿងសម្អាង , សម្ភារៈប្រើប្រាស់ក្នុងផ្ទះ , ផលិតផលសម្រាប់យុវវ័យ និងកុមារ , ផ្នែកសេវាកម្មជាច្រើនមុខច្រើនប្រភេទទៀត ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៧០%។

កុំភ្លេចចូលរួមទាំងអស់គ្នាណា៎ កម្មវិធីសប្បាយៗជាច្រើន ដូចជា៖

  • ការលក់ម្ហូបអាហារជាច្រើនប្រភេទ
  • ការលក់ទំនិញជាច្រើនមុខ
  • ការប្រគុំតន្ត្រី
  • លេងហ្គេមសប្បាយៗ ទទួលបានរង្វាន់
  • ចែកអាំងប៉ាវជាមួយនឹងប័ណ្ឌញុំាអាហារ និងភេសជ្ជៈ FREE ។ បញ្ចាក់ ៖ អាំងប៉ាវមានកំណត់ ដូច្នេះទៅមុន បានមុនណា៎!
  • ការផ្តល់ជូនពិសេសៗ ជាច្រើនមុខទៀត។

ស្តង់លក់ម្ហូបអាហារ និងភេសជ្ជៈជាច្រើនមុខ ឆ្ងាញ់ៗប្លែកមាត់ នឹងត្រូវរៀបចំនៅទីតាំងនៅកន្លែងចតឡានផ្នែកខាងក្រោយម៉ល។

កម្មវិធីពិព័រណ៍រីករាយគ្រួសារខ្ញុំ ឧបត្ថម្ភផ្តាច់មុខដោយ យ៉ិនសិន ក្រហម កូរ៉េ Achimmadang Hongsam , ដៃគូសហការដឹកជញ្ជូនអាហារផ្តាច់មុខដោយ foodpanda ,និងសហការឧបត្ថម្ភធំដោយ Econflo Systems – Cambodia ព្រមទាំងសហការឧបត្ថម្ភកម្មវិធីដោយ Kirisu Farm និងភេសជ្ជៈសុខភាពទឹកផ្លែឈើ Yizhibi 一枝笔

លម្អិតពី «ពិព័រណ៍រីករាយគ្រួសារខ្ញុំ» បែបលក្ខណៈឆ្នេរសមុទ្រ ប្លែកមិនដែលមានពីមុន ៖

  • កាលបរិច្ឆេទ ៖ កាថ្ងៃទី៥, ៦, ៧ ខែកុម្ភៈ ឆ្នាំ ២០២១ ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង១០យប់
  • ទីតាំង ៖ នៅផ្សារទំនើប អ៉ីអន ម៉ល ភ្នំពេញ Lively Plaza ជាន់ផ្ទាល់ដី និង Terrace Avenue។

សម្រាប់ព័ត៌មានបន្ថែម និងព្រឹត្តការណ៏ថ្មីៗសូមទំនាក់ទំនង ៖

  • លេខទូរស័ព្ទ ៖ 085 777 963 / 096 921 8385
  • ហ្វេសប៊ុកផេក ៖ VittoriaLilyEventPlanner

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់