• 2021-01-16 00:39:02
  • ព័ត៌មាន

ព្រឹកនេះ កម្ពុជាប្រកាសរកឃើញ ១០ នាក់ទៀតហើយផ្ទុកកូវីដ ១៩ ទើបមកពីថៃ

  • 2021-01-16 00:39:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈសេចក្ដីប្រកាសព័ត៌មានអំពីស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជា របស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី ១៦ មករា ២០២០ នេះ មានករណីវិជ្ជមានថ្មីចំនួន ១០ នាក់បន្ថែមទៀត សុទ្ធតែជាករណីនាំចូល ជាពលករទើបធ្វើដំណើរមកពីប្រទេសថៃ ។ អ្នកទាំង ១០ ដែលមានឆ្លងកូវីដ ១៩ នោះរួមមាន៖

១. បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។

២. ស្ត្រីជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។

៣. ស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។

៤. ស្ត្រីជនជាតិខ្មែរ អាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។

៥. ស្ត្រីជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើដំណើរ មកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។

៦. ស្រ្តីជនជាតិខ្មែរ អាយុ ១៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។

៧. បុរសជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង បាន ធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។

៨. ស្ត្រីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០២១ ។

៩. ស្រ្តីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០២១។

១០. ស្ត្រីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិនបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០២១ ។

មតិយោបល់