• 2021-01-18 02:39:29
  • ព័ត៌មាន

កង​ទ័ព​​រាប់​ម៉ឺន​នាក់​​ការពារ​​វិមាន​កាពីតូល​​ មុន​​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​​ Biden

  • 2021-01-18 02:39:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ពេល​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden ក្រុម​មន្ត្រី​កំពុង​រឹត​បន្តឹង​សន្តិសុខ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។​

ការ​រឹត​បន្តឹង​នេះ​​បន្ទាប់​ពី​មាន​​ការ​វាយ​ប្រហារ​កាលពី​សប្តាហ៍​មុន​ លើ​វិមាន​សភា​សហរដ្ឋ​អាមេរិក​ដោយ​អ្នក​គាំទ្រ​របស់​លោក​ប្រធានាធិបតី Donald Trump។ អាជ្ញាធរ​​បញ្ជាក់​ថា ឆ្មាំ​ការពារ​ជិត​៧០០០នាក់​ បាន​ស្ថិត​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ សល់​ពី​នោះ​​កំពុង​ធ្វើ​ដំណើរ​មក​ដោយ​មាន​ការ​ដាក់​ពង្រាយ​ទៅ​តាម​ផែនការ​ចំនួន​២១០០០​នាក់។

កាល​ពី​៤​ឆ្នាំ​មុន ទាហាន​ប្រហែល​ត្រឹម៨០០០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​សម្រាប់​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Donald Trump៕​

ប្រភព៖ Foxnews ប្រែសម្រួល៖ សៀនហួរ

មតិយោបល់