• 2021-01-18 08:07:19
  • ការអប់រំ

កម្ពុជាត្រៀមរៀបចំទិវាជាតិអំណាន ១១មីនា ឆ្នាំ២០២១

  • 2021-01-18 08:07:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងអប់រំ យុវជន និងកីឡានៃប្រទេសកម្ពុជា នាថ្ងៃទី១៨ មករា ២០២១នេះ បានចេញផ្សាយថា ថ្នាក់ដឹកនាំក្រសួងបានរៀបចំកិច្ចប្រជុំត្រៀមរៀបចំទិវាជាតិអំណាន ១១ មីនា សម្រាប់ឆ្នាំ២០២១ ដែលកម្មវិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដើម្បីលើកកម្ពស់វប្បធម៌អាន បង្កើនទម្លាប់អាននៅកម្ពុជា ធ្វើយ៉ាងណាធានាឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន ទោះបីកម្ពុជានៅតែប្រឈមមុខនឹងហានិភ័យនៃជំងឺកូវីដ-១៩ ក្ដី ដោយស្របតាមបរិបទគន្លងថ្មីនៃការអប់រំ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីលោកជំទាវទទួលបន្ទុក ថ្នាក់ដឹកនាំនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា និងអង្គភាពពាក់ពន្ធ័មួយចំនួនទៀត។

ក្រសួងបានឲ្យដឹងថា របៀបវារៈក្នុងកិច្ចប្រជុំនេះបានពិភាក្សាទៅលើប្រធានបទមួយចំនួនដូចជា គេហទំព័រទិវាជាតិអំណាន ព្រឹត្តិបត្រទិវាជាតិអំណាន ទស្សនាវដ្តីអប់រំ និងទិវាជាតិអំណាន។ ស្ថិតក្នុងបរិបទកូវីដ-១៩ កម្មវិធីខាងលើគ្រោងនឹងរៀបចំឡើងនៅវិទ្យាស្ថានជាតិអប់រំ ដោយសមាសភាពចូលរួមកំណត់មិនលើសពី១០០នាក់ឡើយ ដោយឡែកបទបង្ហាញផ្សេងៗនឹងប្រព្រឹត្តទៅតាមរយៈអនឡាញ ចំពោះការប្រឡងប្រណាំងធ្វើឡើងតែមួយពេល ដោយប្រព្រឹត្តទៅនៅទីតាំងដាច់ដោយឡែកពីគ្នា និងពុំមានពិធីបើកការប្រឡងប្រណាំងឡើយ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់