• 2021-01-19 02:34:01
  • ព័ត៌មាន

អាណិតក្មេងណាស់! ឪពុកម្តាយ ចម្លងកូវីដ១៩ ទៅទារក​អាយុ១ឆ្នាំ

  • 2021-01-19 02:34:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានប្រកាសពីស្ថានភាពកូវីដ១៩ នៅកម្ពុជា ដែលក្នុងនោះរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២នាក់ ដែលម្នាក់នៅក្នុងនោះជាក្មេងប្រុសអាយុ១ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។

ករណីកូវីដ១៩ព្រឹកនេះ បានកើតលើក្មេងប្រុសជនជាតិឥណ្ឌូនេស៊ី អាយុ១ឆ្នាំ ជាកូនប្រុសរបស់អ្នកដំណើរដែលមានវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់អោយសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់របេង និងហង់សិន រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ថ្មីព្រឹកនេះ មានចំនួន២នាក់ ១នាក់ជាក្មេងប្រុសអាយុ១ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី និងម្នាក់ទៀតជាពលករមកពីប្រទេសថៃ ៕

មតិយោបល់