• 2021-01-19 02:13:08
  • ព័ត៌មាន

ចម្លែក! អ្នកជិតខាងលើក​គ្នា សែងសាកសពទៅដាក់មុខធនាគារ បើដឹងមូលហេតុពិតជាអាណិត

  • 2021-01-19 02:13:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​ដែល​ជា​អ្នកជិតខាង​ បាន​ប្រមូល​គ្នីគ្នា​​សែង​សាកសព​កសិករ​ឥណ្ឌា​ម្នាក់​ទៅ​ទុក​មុខ​ធនាគារ​ ក្នុង​គោល​បំណង​ទៅ​ទារ​លុយ​ពី​ធនាគារ​មួយ​ដើម្បី​ធ្វើ​បុណ្យ​សព​ដល់​​រូប​គាត់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(រូបតំណាង)

បុរស​វ័យ​អាយុ ៥៥​ឆ្នាំ​ម្នាក់​ឈ្មោះ​ លោក​អា​ម៉េស យ៉ា​ដាវ បាន​ស្លាប់​​ បាត់បង់​ជិវិត​ដោយ​សារ​ជំងឺ​រ៉ាំរ៉ៃ​នៅ​ភូមិ​មួយ​នៅ​រដ្ឋ​ប៊ី​ហា​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​ ខណៈ​រូប​លោក​​ពុំ​មាន​សាច់​ញាតិ​គ្រួសារ​អ្វី​ទាំង​អស់​​​។ ដោយ​សារ​គ្មាន​អ្នក​ជួយ​យក​អាសា​អ្នកជិតខាង​ និង​អាជ្ញាធរ​បាន​ឡើង​ផ្ទះ​របស់​គាត់​ រក​មើល​របស់​មាន​តម្លៃ​ ក្រែង​អាច​លក់​ធ្វើ​បុណ្យ​ជូន​ដំណើរ​​អ្នក​ស្លាប់​ ទៅ​តាម​ប្រពៃណី​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ឆែក​ឆេរ​ជា​ច្រើន​ម៉ោង​ គេ​រក​មិនឃើញ​មួយ​កាក់​មួយ​សេន​នោះ​ឡើយ ប៉ុន្តែ​បាន​រក​ឃើញ​សៀវភៅ​ធនាគារ​ដែល​បង្ហាញ​គាត់​​មាន​លុយ​គិត​ជា​ដុល្លារ​ ១៦០០ ដុល្លារ​នៅក្នុង​គណនី​។​ ​​រសៀល​នោះ អ្នកភូមិ​​លើក​គ្នា​បាន​យក​សៀវភៅ​ធនាគារ​ និង​សែង​សាកសព​ទៅ​ធនាគា​រ​ជា​ភស្តុតាង​ ដើម្បី​ទារ​​ប្រាក់​ចុង​ក្រោយ​ដែល​នៅ​សល់​យក​ទៅ​ធ្វើ​បុណ្យ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​ធនាគារ​រហូត​ទីបំផុត​ សម្រេច​យល់ព្រម​បញ្ចេញ​លុយ​ជាង​១០០០​ដុល្លារ​​ ក្រោយ​មាន​អន្តរាគមន៍​ពី​ប៉ុស្តិ៍​ប៉ូលិស​មូលដ្ឋាន​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Channelnewsasia ប្រែសម្រួល៖ សៀនហួរ

មតិយោបល់