• 2021-01-21 01:35:38
  • ព័ត៌មាន

តិចច្រឡំវត្ត! ហាងកាហ្វេមួយនៅថៃ រចនាតាមស្ថាបត្យកម្មបុរាណ ទាក់ទាញទេសចរណ៍ជាច្រើន

  • 2021-01-21 01:35:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈៀងម៉ៃ​គឺជា​ខេត្ត​ដ៏​សំខាន់​​មួយ​នៅ​ភាគ​ខាង​ជើង​​ប្រទេសថៃ ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ ១២៩៦ ជា​អតីត​រដ្ឋធានី​នៃ​ព្រះរាជាណាចក្រ​ឡាន​ណា (ស្រែ​មួយ​លាន​) រហូត​ដល់​ឆ្នាំ​១៥៥៨ ហើយ​ចុង​ក្រោយ​ក្លាយ​ជា​ដែនដី​មួយ​ផ្នែក​ធំ​របស់​ប្រទេស​ថៃ​បច្ចុប្បន្ន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី​នោះ​​ជា​​ទីក្រុង​ចាស់​នៅ​សេសសល់​ និង​ប្រមូល​ផ្ដុំ​ទៅ​ដោយ​សំណង់​ ភស្តុតាង​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ទាក់ទង​នឹង​សាសនា​​ និង​វប្បធម៌​ជនជាតិ​ឡាន​ណា​ លាយឡំ​ និង​ជនជាតិ​សៀម​រហូត​ដល់​បច្ចុប្បន្ន។​ ឈៀងម៉ៃ​ប្រជុំ​ដោយ​ព្រះវិហារ​ព្រះពុទ្ធ​សាសនា​រាប់​រយ​ដែល​រួម​មាន​វត្ត​ល្បីល្បាញ​ និង​ចំណាស់​ៗ​ដូចជា​ វត្ត​ព្រះ​សឹង្ហ​ សតវត្ស​ទី​១៤​ និង​វត្ត​ចេតិយ​ហ្លួង ឬ​ចេតិយ​ស្ដេច​នា​សតវត្ស​ទី​១៥។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រៅ​ពី​កេរ្តិ៍ដំណែល​វប្បធម៌​បុរាណ​ដែល​មាន​ស្រាប់​ គេ​បាន​ចាប់​អារម្មណ៍​ទៅ​នឹង​ការ​ច្នៃ​ប្រឌិត​ និង​ការ​ផ្សារភ្ជាប់​រវាង​បុរាណ​ នឹង​សម័យ​ទំនើប​តាម​រយៈ​​រូបភាព​ជា​ច្រើន​ផ្សេង​ទៀត​ ធ្វើ​ឲ្យ​ឈៀងម៉ៃ​ រីកសាយ​កេរ្តិ៍ឈ្មោះ​កាន់​តែ​ល្បី​ទៅ​កាន់​ពិភពលោក។​ ជាក់​ស្ដែង​មាន​ហាង​កាហ្វេ​មួយ​នៅ​ឈៀងម៉ៃ​ត្រូវ​បាន​សាងសង់​យក​លំនាំ​ទៅ​តាម​ព្រះវិហារ​បុរាណ​យ៉ាង​គួរឲ្យ​ទាក់ទាញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាង​កាហ្វេ​នេះ​ស្ថិត​នៅ​ក្នុង​មជ្ឈមណ្ឌល​ឈ្មោះ​ Kad Farang Village ដែល​ប្រមូលផ្ដុំ​ដោយ​ហាង​ទំនិញ, អាហារដ្ឋាន​ និង​កន្លែង​កម្សាន្ត​នានា​។ សំណង់​ហាង​កាហ្វេ​យក​លំនាំ​ទៅ​តាម​ព្រះវិហារ​ព្រះពុទ្ធសាសនា​ តាម​រចនាបថ​ឡានណា​ និង​សៀម​ លាយ​នឹង​ទំនើប។​ ទីនោះ​គឺ​ជា​គោលដៅ​ថតរូប​យ៉ាង​សំខាន់​សម្រាប់​ទេសចរណ៍ ដែល​​មិន​អាច​រំលង​បាន៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពរូប៖ Kad Farang Village

អត្ថបទ៖ សៀនហួរ

មតិយោបល់