
- 2021-01-20 08:14:37
- ព័ត៌មាន
ល្អណាស់! "ស្ពានតាអោង" អាយុកាលជិត៩សតវត្ស ត្រូវក្រុមជំនាញរៀបចំជួសជុលឡើងវិញ
- 2021-01-20 08:14:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អណាស់! "ស្ពានតាអោង" អាយុកាលជិត៩សតវត្ស ត្រូវក្រុមជំនាញរៀបចំជួសជុលឡើងវិញ
ចន្លោះមិនឃើញ
ស្ពានតាអោង មានអាយុកាលជិត៩០០ឆ្នាំ ត្រូវបានជួសជុលជាលើកដំបូង ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា។
តាអោង ឬខ្លះហៅតាអុង មានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺជាស្ពានបុរាណវែងជាងគេក្នុងចំណោមស្ពានបុរាណចំនួន២៣លើដងផ្លូវបុរាណពីអង្គរទៅបាកាណ (ព្រះខ័នកំពង់ស្វាយ)។
សព្វថ្ងៃស្ពានបុរាណនេះមានសភាពទ្រុឌទ្រោមខ្លាំងដែលបង្កឡើងពីកត្តាមនុស្សនិងធម្មជាតិ ធ្វើឱ្យផ្នែកជាច្រើនរបស់ស្ពានបុរាណបានប្រេះញែកចេញពីគ្នា ហើយនៅផ្នែកកណ្តាលតួស្ពានសងខាង ថ្មមួយចំនួនបានរលុះធ្លាក់ និងផ្នែកផ្សេងទៀតកំពុងប្រឈមនឹងការរលុះធ្លាក់ដែរ។
តាមការបញ្ជាក់របស់លោក ពុទ្ធ សុទ្ធ មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនិងជាប្រធានគម្រោងជួសជុលស្ពានតាអោងឱ្យដឹងថា៖ អាជ្ញាធរជាតិអប្សរាផ្តើមគម្រោងជួសជុលដំណាក់កាលទី១នេះចំនួន២ចំណុចសំខាន់ៗ គឺនៅជញ្ជាំងស្ពានផ្នែកខាងជើងដែលបានរលុះធ្លាក់និងមានរហែកធំចេញក្រៅប្រឈមនឹងការរលុះធ្លាក់។
ស្ពានតោអោងឬតាអុង មានបណ្តោយប្រវែង៧០ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានរន្ធត្រដេវចំនួន១៤។ រន្ធត្រដេវនីមួយៗមានទទឹងប្រវែង២ម៉ែត្រនិងកម្ពស់៦ម៉ែត្រ។ ស្ពាននេះធ្វើអំពីថ្មបាយក្រៀម លម្អដោយបង្កាន់ដៃនាគក្បាល៩និងមានព្រះពុទ្ធសមាធិនៅចំកណ្តាលក្បាលនាគធ្វើអំពីថ្មភក់៕