• 2021-01-21 01:55:16
  • ព័ត៌មាន

Trump ជូនពរ​ដល់​ប្រធានាធិបតី​ថ្មី​ តែ​មិន​ និយាយ​ចំ​​ឈ្មោះ​លោក​ Biden នោះ​ទេ​

  • 2021-01-21 01:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​ពេញ​មួយ​ថ្ងៃ លោក Donald Trump បាន​ធ្វើ​ការ​បួងសួង​និង​ជូនពរ​អ្នក​កាន់​តំណែង​ជំនួស​លោក​។

ទោះ​មិន​បង្ហើប​ឈ្មោះ​ថា​ជា​នរណា​ តែ​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ដឹង​ថា​ប្រធានាធិបតី​ថ្មី​គឺ​លោក​ Joe Biden។ "យើង​ប្រារព្ធ​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​រដ្ឋបាល​ថ្មី​មួយ​ ​ហើយ​សូម​បួង​សួង​ឲ្យ​រដ្ឋបាល​ថ្មី​បាន​សម្រេច​ជោគជ័យ​នៅ​ក្នុង​ការ​រក្សា​សុវត្ថិភាព​និង​វិបុលភាព​សម្រាប់​សហរដ្ឋអាមេរិក"។ Trump និយាយ​ដូច្នេះ​។

Trump បាន​ចូលរួម​ពិធី​លា​គ្នា​ចុង​ក្រោយ​កាល​ពី​ម្សិលមិញ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ បន្ទាប់​មក លោក​បាន​​ជិះ​យន្តហោះ​ប្រធានាធិបតី Air Force One ជា​លើក​ចុង​ក្រោយ​ទៅកាន់​រដ្ឋ Florida៕​​

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់