• 2021-01-21 02:28:07
  • ព័ត៌មាន

ឆ្លងទៀតហើយ! ម្សិលមិញឆ្លង៧ ថ្ងៃនេះឆ្លង ៥នាក់បន្ថែមទៀត

  • 2021-01-21 02:28:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងថ្មីចំនួន៥នាក់បន្ថែម នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ដែល៤នាក់ជាពលករមកពីប្រទេសថៃ និង១នាក់ទៀត ជាអ្នកដំណើរចូលមកកម្ពុជា។

ពលករខ្មែរ៣នាក់ ដែលធ្វើដំណើរមកពីប្រទេសថៃបានរកឃើញវិជ្ជមានកូវីដ១៩ ដោយការពិនិត្យលទ្ធផលសំណាកលើកទី២ ហើយបច្ចុប្បន្នកំពុងដាក់អោយព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ខណៈអ្នកជំងឺម្នាក់ទៀតកំពុងដាក់អោយព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែកអ្នកដំណើរដែលចូលកម្ពុជា រកឃើញថាមានវិជ្ជមានកូវីដ១៩ ជាមួយលទ្ធផលសំណាកលើកទី២ និងកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់កំចាត់រោគរបេង និងហង់សិន ភ្នំពេញ។

គិតត្រឹមថ្ងៃនេះ ចំនួនអ្នកជំងឺកូវីដ១៩ នៅកម្ពុជាដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសរុមមានចំនួន ៥៧នាក់ ៕

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល

មតិយោបល់