• 2021-01-22 02:10:00
  • ព័ត៌មាន

ជាង១០០នាក់ ត្រូវធ្វើចត្តាឡីស័កភ្លាមៗ

  • 2021-01-22 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សប្រមាណ១២៧នាក់ ដែលធ្វើដំណើររួមជាមួយអ្នកដែលមានវិជ្ជមានកូវីដ១៩ ត្រូវបានដាក់អោយធ្វើចត្តាឡីស័កភ្លាមៗ និងរងចាំលទ្ធផលតេស្ត។

នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ ក្រសួងបានរកឃើញអ្នកដំណើរចូលមកកម្ពុជា៣នាក់ វិជ្ជមានកូវីដ១៩។ ក្នុងនោះ អ្នកដំណើរនៅលើយន្តហោះប្រមាណ៤៥នាក់ ដែលរួមដំណើរជាមួយបុរស និងស្ត្រីវិជ្ជមានកូវីដ១៩ ត្រូវបានដាក់អោយធ្វើចត្តាឡីស័កភ្លាមៗ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ខណៈអ្នកដំណើរនៅលើយន្តហោះ៨២នាក់ ដែលរួមដំណើរជាមួយបុរសជនជាតិនីហ្យេរីយ៉ា វិជ្ជមានកូវីដ១៩ ក៏ត្រូវបានដាក់អោយធ្វើចត្តាឡីស័កផងដែរ។

គួរអោយដឹងថា គិតត្រឹមព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្ហងកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសរុបមានចំនួន ៥៧នាក់ ដែលក្នុងនោះស្រី៣៧នាក់ និងប្រុស២០នាក់ ៕

សូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល

មតិយោបល់