• 2021-01-25 03:43:17
  • ព័ត៌មាន

រូបភាព​រញ្ជួយ​ចិត្ត!​ ក្រុម​គ្រួសារ​ជន​រងគ្រោះ​ធ្លាក់​យន្តហោះ​ឥណ្ឌូណេស៊ី​ ប្រមូល​គ្នា​បាច​ផ្កា​ចូល​សមុទ្រ​

  • 2021-01-25 03:43:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដោយ​ការ​ធ្លាក់​យន្តហោះ​អាកាសចរណ៍ Sriwijaya Air SJ-182 ​បាន​ប្រមូល​ផ្ដុំ​គ្នា​បាច​ផ្កា​ចូល​សមុទ្រ​ឧទ្ទិស​ដល់​ជនរងគ្រោះ​ដែល​ជា​សាច់ញាតិ​របស់​ខ្លួន។

ពិធី​សាសនា​ខាង​លើ​បាន​ប្រា​រព្ធ​ធ្វើ​នៅ​លើ​កប៉ាល់​ ស្ថិត​នៅ​កណ្ដាល​សមុទ្រ​ចំ​ទីតាំង​ដែល​គេ​រង​ឃើញ​បំបែក​យន្តហោះ​ Air SJ-182 ដែល​បាន​ធ្លាក់​កាល​ពី​ពេល​កន្លង​ទៅ។​ អាជ្ញាធរ​ បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​ និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ បាន​បួងសួង​ និង​សង្ឃឹម​ថា​អ្នក​ស្លាប់​ទាំង​អស់​នឹង​បាន​ទៅ​កាន់​ស្ថានសួគ៌​។

គួរ​រម្លឹក​ថា​នៅ​ថ្ងៃទី ៩ខែមករា យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន អាកាសចរណ៍ Sriwijaya Air បានហោះហើរចេញពីអាកាសយានដ្ឋានក្នុងទីក្រុងចាការតា ទៅកាន់ទីក្រុង​ Pontianak ក៏ជួបគ្រោះថ្នាក់ធ្លាក់ចូលសមុទ្រ ក្រោយហោះហើរបានតែ ៤នាទី​ប៉ុណ្ណោះ​សម្លាប់​អ្នក​ដំណើរ​ទាំង​អស់ជាង​៦០​នាក់​​នៅ​លើ​នោះ​៕​​

ប្រភព៖ Channelnewsasia ប្រែសម្រួល៖ សៀនហួរ

មតិយោបល់