• 2021-01-25 07:00:59
  • ព័ត៌មាន

អាមេរិក​មាន​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស្បែក​ខ្មៅ​ដំបូង​ ក្នុង​ប្រវត្តិសាស្ត្រ​ក្រោយ​​ Biden កាន់​អំណាច​

  • 2021-01-25 07:00:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lloyd J. Austin ទទួល​បាន​ការតែងតាំង​ពី​ព្រឹទ្ធសភា​ ​​ក្លាយ​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស្បែក​ខ្មៅ​ទី​មួយ​របស់​សហរដ្ឋ​អាមេរិក។

Austin ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅសាលា​បណ្ឌិត​សភា​យោធា West Point ​សហរដ្ឋ​អាមេរិក និង​បាន​កាន់​តំណែង​ខ្ពង់ខ្ពស់​ក្នុង​ជួរ​យោធា។ លោក​ទទួល​បាន​ការ​គាំទ្រ​ ៩៣ សំឡេង​ទល់នឹង​ការ​ជំទាស់ ២ ​សំឡេង​នៅ​ក្នុង​ការបោះឆ្នោត​នៅ​ព្រឹទ្ធសភា។ ​

បុរស​វ័យ​៦៧​ឆ្នាំ​គឺ​ជា​សមាជិក​ទី​ពីរនៃ​គណៈរដ្ឋមន្ត្រី​របស់​លោក​ប្រធានាធិបតី Biden ដែល​ទទួល​បាន​ការ​តែងតាំង​ពី​ព្រឹទ្ធសភា ​បន្ទាប់ពី​លោក​ស្រី Avril Haines ដែល​ត្រូវ​តែងតាំង​​​ជា​នាយិកា​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​របស់​អាមេរិក​៕

ប្រភព៖ CNN ប្រែសម្រួល៖ សៀនហួរ

មតិយោបល់