• 2021-01-26 01:55:12
  • ព័ត៌មាន

ត្រឹម១ថ្ងៃ ម៉ាឡេស៊ីមានអ្នកឆ្លងជំងឺកូវីដ ជាង​ ៣ពាន់នាក់ និងស្លាប់​១១នាក់ ទូទាំងប្រទេស

  • 2021-01-26 01:55:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសម៉ាឡេស៊ីត្រូវបានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៣​ ០៤៨ ករណីស្លាប់ ១១នាក់ និង ចង្កោមសកម្មចំនួន ៣៥១ នៅទូទាំងប្រទេស កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ។

(Photo: Reuters/Lim Huey Teng)

យោងតាមសារព័ត៌មាន CNA បានរាយការណ៍ថា ជ្រលងភ្នំក្លាង ដែលរួមមានរដ្ឋ Selangor និងក្រុង កូឡាឡាំពួរ មានប្រហែលមួយភាគបី នៃករណីថ្មី នៃការឆ្លងជំងឺកូវីដ១៩ថ្មី​ និយាយជារួម​អ្នកឆ្លងសរុបជាង​៣ពាន់​នាក់​។​

របាយការណ៍បានបន្ដថា មាន ១,០៣៥ ករណីនៅSelangor និង ៣០៥ ករណីនៅរដ្ឋធានីកូឡាឡាំពួរ។ ការឆ្លង ៥២៩ ទៀតត្រូវបានរកឃើញនៅច័រ និង ៣៤៨ នៅសាបា។

អាជ្ញាធរសុខាភិបាលក៏បានរាយការណ៍ផងដែរអំពីការស្លាប់ថ្មីចំនួន ១១ នាក់ដែលបានកើតឡើងនៅសាបា, សេឡាហ័រ, សារ៉ាវ៉ាក, កូលឡាន់, ប៉ាហាំ, ប៉្រាក, និងគូឡាឡាំពួរ។ ជនរងគ្រោះដែលមានអាយុពី ៥២ ឆ្នាំដល់ ៨២ ឆ្នាំភាគច្រើនមានប្រវត្តិជម្ងឺផ្សេងៗទៀត។

ម៉ាឡេស៊ីមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១៨៤,០០០នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន​១៤១,០០០នាក់ និងមានអ្នកស្លាប់​ ៦៧៨នាក់ គិតត្រឹមព្រឹកថ្ងៃអង្គារ៍​ ទី​២៦ ខែមករា ឆ្នាំ២០២១នេះ៕

មតិយោបល់