• 2021-01-27 02:55:14
  • សេដ្ឋកិច្ច

បណ្ឌិត គីម ហ៊ាង៖ ​យុវជន​មិន​សូវ​មាន​លទ្ធភាព​ គួរ​ទិញ​ដី​ទុកបើចង់​បាន​ផ្ទះនៅភ្នំពេញ

  • 2021-01-27 02:55:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​បណ្ឌិត​ គីម ​ហ៊ាង​ អ្នក​ជំនាញ​អចលនទ្រព្យ​នៅ​កម្ពុជា​ បាន​ផ្ដល់​យោបល់​ និង​លើក​ទឹកចិត្ត​ដល់​យុវវ័យ​ថា​បើ​មាន​លទ្ធភាព​គួរ​ទិញ​ដី​ទុក​សម្រាប់​ប្រើប្រាស់​ ឬ​សាងសង់​ផ្ទះ​នៅភ្នំពេញ​ ព្រោះ​កំណើនតម្លៃ​ រួម​ទាំង​កំណើន​សេដ្ឋកិច្ច​ បន្ត​កើន​ឡើង​រៀងរាល់​ឆ្នាំ។​

អ្នក​ជំនាញ​ខាងដីធ្លី​​រូប​នេះ ​បន្ត​លើក​ឡើង​ក្នុង​ពិធី​បើក​គម្រោង​អភិវឌ្ឍ​លំ​នៅ​ឋាន​ និង​ដីឡូតិ៍​របស់​អិមធី​ ប្រផឹធី​ ឌីវេឡុបម៉ិន​ នៅ​ស្រុក​អង្គស្នួល​ថា​ តាម​ការ​សម្លឹង​ឃើញ​កំណើន​ប្រជាជន​ក្នុង​ក្រុង​ចន្លោះ​ពី​ ២០-៣០​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​ ខណៈ​ដី​ ផ្ទះ​ ក៏​ឡើង​ពី​ ១០-២០%​ ផង​ដែរ។​

លោក​បានផ្ដល់​យោបល់​ថា​ សម្រាប់​ប្រជាពលរដ្ឋ​ ជា​ពិសេស​យុវវ័យ​ដែល​មិន​ទាន់​មាន​លទ្ធភាព​ទិញ​ផ្ទះ​ ហើយចង់បានផ្ទះនៅភ្នំពេញ​ គួរ​ណាស់​ឆ្លៀត​ទិញ​ដី​ជាយ​ក្រុង​ទុកសម្រាប់​ប្រើប្រាស់​ ឬ​សាងសង់​នៅ​ពេល​មានលទ្ធភាពខាង​មុខ។​ បញ្ជាក់​ដែរ​ថា​ លោក​បណ្ឌិត​ គីម​ ហ៊ាង​ ជា​អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​ និង​ជា​ប្រធាន​ក្រុមហ៊ុន​ KW Cambodia​ ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់