• 2021-01-28 05:30:00
  • ព័ត៌មាន

ប្រាក់ខែរបស់មេដឹកនាំកំពូលទាំង១០នៅអាស៊ាន

  • 2021-01-28 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅអាស៊ានមានប្រទេស១០ ក្នុងនោះរួមមានប្រទេសសឹង្ហបុរី ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ភីលីពីន ថៃ វៀតណាម ប្រុយណេ និងកម្ពុជា។ ខាងក្រោមនេះជាប្រាក់ខែ និងប្រាក់ប្រចាំឆ្នាំរបស់មេដឹកនាំកំពូលទាំង១០ប្រទេស៖

១.សឹង្ហបុរី៖ នាយករដ្ឋមន្ត្រីសង្ហឹបុរីលោក Lee-Hsien-Loong មានប្រាក់ខែប្រចាំឆ្នាំសរុប ជាង ១លាន ៦សែនដុល្លារសហរដ្ឋអាមេរិក គិតជាខែ ១សែន ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងមួយខែ។

រូបថត៖ ផេកហ្វេសបុកផ្លូវការរបស់លោក Lee-Hsien-Loong

២.ឥណ្ឌូនេស៊ី៖ ប្រធានាធិបតី លោក ចូកូ វីឌូឌូ មានប្រាក់ខែប្រចាំឆ្នាំសរុបជាង ៥ម៉ឺន ២ពាន់ដុល្លារសហរដ្ឋអាមេរិក គិតជាខែបានជាង ៤ពាន់ ៣រយ ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយខែ។

រូបថត៖ ផេកហ្វេសបុកផ្លូវការរបស់លោក Joko-Widodo

៣.ឡាវ៖ ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Bounnhang Vorachith មានប្រាក់ខែប្រចាំឆ្នាំសរុប ១ពាន់ ៥រយដុល្លារសហរដ្ឋអាមេរិក គិតជាខែបានជាង ១រយដុល្លារសហរដ្ឋអាមេរិក ក្នុងមួយខែ។

រូបថត៖ jclao.com

៤.ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក Muhyiddin Yassin មានប្រាក់ខែប្រចាំឆ្នាំសរុបជាង ៦៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក គិតជាខែបានជាង ៥ពាន់ ៦រយដុល្លារសហរដ្ឋអាមេរិក ក្នុងមួយខែ។

រូបថត៖ ផេកហ្វេសបុកផ្លូវការរបស់លោក Muhyiddin Yassin

៥.មីយ៉ាន់ម៉ា៖ ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោក Win Myint មានប្រាក់ខែប្រចាំឆ្នាំសរុបជាង ៤ម៉ឺន ៥ពាន់ដុល្លារសហរដ្ឋអាមេរិក គិតជាខែបានជាង ៣ពាន់ ៧រយដុល្លារសហរដ្ឋអាមេរិក ក្នុងមួយខែ។

រូបថត៖ EPA

៦.ភីលីពីន៖ ប្រធានាធិបតីភីលីពីន លោក រ៉ូទ្រីហ្គោ ឌូទើតេ មានប្រាក់ខែប្រចាំឆ្នាំសរុបជាង ៩ម៉ឺន ៨ពាន់ដុល្លារសហរដ្ឋអាមេរិក គិតជាខែបានជាង ៨ពាន់ ២រយដុល្លារសហរដ្ឋអាមេរិក ក្នុងមួយខែ។

រូបថត៖ ផេកហ្វេសបុកផ្លូវការរបស់លោក រ៉ូទ្រីហ្គោ ឌូទើតេ

៧.កម្ពុជា៖ យោងតាមផេកហ្វេសបុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែនកាលពីព្រឹកថ្ងៃ២៦ មករា ឆ្នាំ២០២១ បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន មានប្រាក់ខែ ១០លានរៀល/ខែ ប្រហែល ២៤៥០ដុល្លារសហរដ្ឋអាមេរិក គិតជាឆ្នាំស្មើ ១២០លានរៀល ប្រហែល ២៩ ៤០០ដុល្លារសហរដ្ឋអាមេរិក ដោយមិនទាន់កាត់ពន្ធ។

៨.ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា មានប្រាក់ខែប្រចាំឆ្នាំសរុបជាង ៥ម៉ឺន ដុល្លារសហរដ្ឋអាមេរិក គិតជាខែបានជាង ៤ពាន់ ១រយដុល្លារសហរដ្ឋអាមេរិក ក្នុងមួយខែ។

រូបថត៖ ផេកហ្វេសបុកផ្លូវការរបស់លោក ប្រាយុទ្ធ ចាន់អូចា

៩.វៀតណាម៖ ប្រធានាធិបតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Phu Trong មានប្រាក់ខែប្រចាំឆ្នាំសរុបជាង ៨ពាន់ដុល្លារសហរដ្ឋអាមេរិក គិតជាខែបានជាង ៦រយដុល្លារសហរដ្ឋអាមេរិក ក្នុងមួយខែ។

លោក Nguyen Phu Trong ចាប់ដៃជាមួយសម្តេចតេជោ ហ៊ុន សែន ពេលមកទស្សនកិច្ចនៅកម្ពុជាកន្លងទៅ

១០.ប្រ៊ុយណេ៖ យោងតាមការចុះផ្សាយរបស់ celebworth.net កាលពីឆ្នាំ២០១៨ បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីប្រទេសប្រ៊ុយណេព្រះអង្គម្ចាស់ Hassanal Bolkiah មានប្រាក់ខែប្រចាំឆ្នាំសរុបជាង ១០លានដុល្លារសហរដ្ឋអាមេរិក គិតជាខែបានជាង ៨៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងមួយខែ។

រូបថត៖ Mahyuddin.berudin@jpm

ប្រភព៖ en.wikipedia.org

មតិយោបល់