- 2021-02-01 05:28:43
- ព័ត៌មាន
បើគ្មានអ្វីប្រែប្រួល វត្ថុបុរាណខ្មែរទាំងនេះនឹងមកដល់កម្ពុជាថ្ងៃ…
- 2021-02-01 05:28:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើគ្មានអ្វីប្រែប្រួល វត្ថុបុរាណខ្មែរទាំងនេះនឹងមកដល់កម្ពុជាថ្ងៃ…
ចន្លោះមិនឃើញ
ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ ប្រកាសក្នុងផេកហ្វេសបុកផ្លូវការក្រសួងកាលពីថ្ងៃទី២៩ មករា ២០២១ ស្តីពីការបញ្ចូនវត្ថុបរាណខ្មែរដែលបាត់បង់ ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញទាក់ទងនឹងរឿងនេះ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថ្លែងប្រាប់ វេបសាយ Sabay តាមទូរសព្ទថា «មែនទែនយើងចង់បានមកកាន់តែឆាប់កាន់តែល្អ ក៏ប៉ុន្តែដោយសារស្ថានភាពកូវីដ១៩វាធ្វើឲ្យមានការយឺតយ៉ាវក្នុងការរៀបចំនិតិវិធីទាំងអស់ហ្នឹង យើងសង្ឃឹមថាបើសិនជាអ្វីៗវាមិនរាំងស្ទះអ្វីទៀតទេគឺប្រហែលជាចុងខែ២(កុម្ភៈ) ឬដើមខែ ៣(មីនា) អាចមកដល់ហើយ»។
«ក្នុងដំណាក់កាលដំបូងនេះវត្ថុបុរាណខ្មែរដែលមកដល់កម្ពុជានេះគឺមាន៥រូប ហើយរូប៥នេះគឺជារូបជម្រើសមួយដែលល្អឯកក្នុងចំណោយវត្ថុបុរាណទាំងអស់ និយាយទៅយើងរើសរូបណាដែលល្អៗជាអតិភាពមុន» ឯកឧត្តម ហាប់ ទូច បន្ថែម ។
សូមបញ្ជាក់ថា វត្ថុបុរាណខ្មែរចំនួន៥រូបនេះគឺជាវត្ថុបុរាណក្នុងចំណោមវត្ថុបុរាណជាង១០០រូបធ្វើពីថ្ម និងសំរឹទ្ធ របស់ក្រុមគ្រួសាររបស់លោក ឌូគ្លាស ឡាចហ្វដ ដែលបានព្រមព្រៀងបញ្ចូនវត្ថុបុរាណខ្មែរទាំងអស់ដែលបានកាន់កាប់រក្សាទុកមកប្រគល់ជូនកម្ពុជាវិញ ក្រោយភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីការបញ្ចូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ។
វត្ថុបុរាណទាំង៥រូបនោះរួមមាន៖
១. ព្រះសិវស្កន្ទ(ព្រះឥសូរ និងព្រះស្កន្ទ)ប្រាសាទក្រចាប់, កោះកេរ្តិ៍ សម័យអង្គរ រចនាបថកោះកេរ្តិ៍ ពាក់កណ្តាលទី១ នៃស.វទី១០ គ.ស ថ្មភក់ ទំហំ ១០៨ X ៦៣ X៦៥ ស.ម។
២. កន្សៃទូក(ទម្រង់ក្បាលគ្រុឌ)សម័យអង្គរ រចនាបថបាយ័ន ចុងស.វទី១២ គ.ស សំរឹទ្ធ ទំហំ ៨១ X ៦៩ X ៣៩ ស.ម។
៣. ព្រះអឌ្ឍនារីស្វរៈ(ព្រះឥសូរ និងនាងឧមា) សម័យអង្គរ រចនាបថកោះកេរ្តិ៍ ស.វទី១០ គ.ស ថ្មភក់ ទំហំ ៩៤ X ៤១ X ៣៤ ស.ម។
៤. ព្រះនាងប្រាជ្ញាបារមី សម័យអង្គរ រចនាបថបាយ័ន ចុងស.វ ទី១២ គ.ស ថ្មភក់ ទំហំ ១៣៣ X ៣៤ X ២១ ស.ម។
៥. ទេពភេទប្រុស សម័យអង្គរ រចនាបថបាភួន ចុងស.វទី១១ គ.ស សំរឹទ្ធ ទំហំ ៦០ X ៣៨X ២៩ ស.ម។
មូលហេតុអ្វីបានជាគ្រួសាររបស់លោក ឌូគ្លាស ឡាចហ្វដ មានវត្ថុបុរាណខ្មែរជាង១០០រូបនេះ ឯកឧត្តម ហាប់ ទូច បញ្ជាក់ថា «ជាធម្មតាយើងដឹងហើយថា ប្រទេសយើងជួបនឹងសង្គ្រាមក្នុងស្រុក ពិសេសក្នុងទសវត្ស៧០ រហូតមកដល់ ៨០ ហើយហ្នឹងក៏នៅមានសង្គ្រាមតាមតំបន់មួយចំនួន ហេតុផលទាំងនេះហើយធ្វើឲ្យជាឳកាសមួយដែលពួកឈ្មួញទុច្ចរិតលួចជីគាស់កកាយយកវត្ថុបុរាណតាមប្រាសាទផ្សេងៗទៅលក់ទៅក្រៅអញ្ចឹងទៅ សម័យហ្នឹងគឺមានការបាត់បងច្រើនណាស់ ហើយនេះក៏ជាហេតុផលមួយដែលគាត់(លោក ឌូគ្លាស ឡាចហ្វដ) ទិញពីហ្នឹង ទាំងអស់ហ្នឹងប៉ុន្កែយើងក៏មិនដេញដោលរឿងហ្នឹងច្រើនប៉ុន្មានដែរ សំខាន់នោះគឺថា រូបដែលគាត់មានហ្នឹងប្រគល់មកឲ្យយើងហ្នឹងសំខាន់បំផុតហើយ»៕