• 2021-02-02 10:30:00
  • ព័ត៌មាន

មកស្គាល់ម៉ូដផ្ទះ ៣ប្រភេទម៉ូដស្អាតទាំងក្រៅ និងក្នុងមានពន្លឺ និងខ្យល់ចេញចូលល្អ ឃើញភ្លាមស្រមៃចង់បាន

  • 2021-02-02 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សតែងមានរសនិយម និងចំណូលចិត្តខុសៗ គ្នា តែអ្នកណាក៏ប្រាថ្នាចង់បានផ្ទះមួយដែល មានម៉ូដស្អាត មានទីតាំងល្អ មានគុណភាពរឹងមាំជាប់យូរអង្វែងតកូន តចៅដែរ ។ ការពិតជាក់ស្តែង អ្នកខ្លះដើរមើលផ្ទះស្ទើររកថ្ងៃ នៅតែរកមិនទាន់ឃើញផ្ទះដែលខ្លួនស្រលាញ់ពេញលេញផង ពេលខ្លះមើលឃើញផ្ទះពេញចិត្តហើយ អាចទិញមិនទាន់គេក៏មាន។

បើអ្នកស្រលាញ់ការរស់នៅក្នុងតំបន់ប៉ែកខាងជ្រោយចង្វារ ឬតាមផ្លូវជាតិលេខ 6A ឱកាសល្អមកដល់ហើយ បុរីសុវណ្ណភូមិ គឺជាជម្រើសដ៏ល្អបំផុត ។

ភាពលេចធ្លោរប្លែកគេ នៃបុរី សុវណ្ណភូមិ មានដូចជា ៖

១. ទីតាំងល្អ ៖ សង់លើទំហំដី ១៧ហិកតា ក្នុងភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលជិះត្រឹមតែ 20នាទីពីរង្វង់មូលជ្រោយចង្វារ និងនៅក្បែរតំបន់សេដ្ឋកិច្ច និងសក្តានុពលជាច្រើន។

២. ហេដ្ឋារចនាសម្ព័ន្ធពេញលេញ និងរឹងមាំ ៖ ប្រព័ន្ធ លូ ទឹក ភ្លើង និងហេដ្ឋារចនាសម្ព័ន្ធរឹងមាំ ផ្លូវភ្លោះ និងផ្លូវមានទំហំធំៗ អមទៅដោយសួនដើមឈើបៃតងខ្ចី ។

៣. សួនច្បារលំហែកាយទំហំ ៧ពាន់ម៉ែត្រការ៉េ ៖ ក្នុងបរិវេណបុរីមានសួនជីវចម្រុះទំហំជាង ៧ពាន់ម៉ែត្រការ៉េ ដែលនឹងរៀបជាហាងលក់អាហារ , បំពាក់ឧបករណ៍ហាត់ប្រាណ , ផ្លូវរត់ហាត់ប្រាណ និងធាក់កង់ និងសួនសហគមន៍ដាំបន្លែ។

៤. សំណង់ស្របតាមស្តង់ដារ គុណភាពខ្ពស់ ៖ សាងសង់តាមស្តដ់ដារនិងប្រើប្រាស់សម្ភារៈដែលមានគុណភាពខ្ពស់ របស់ក្រុមហ៊ុនដែលឈានមុខគេក្នុងប្រទេសកម្ពុជានិងធានាគុណភាពសំណង់ជូនអតិថិជន។

៥. ម៉ូដផ្ទះស្រស់ស្អាត ទំនើប ទាន់សម័យ ៖ បុរីសុវណ្ណាភូមិ មានផ្ទះជាច្រើនជម្រើស ដូចជា ផ្ទះពាណិជ្ជកម្ម និងវីឡាទោល ដែលឌីហ្សាញឡើងបែបទំនើបទាន់សម័យ ទាំងផ្នែកខាងក្នុង និងខាងក្រៅ។ ជាក់ស្តែងសម្រាប់ផ្ទះបែប វីឡាទោល សុទ្ធតែមានបន្ទប់ផ្លាស់សម្លៀកបំពាក់ និងទូខោអាវដោយឡែក (Walking Wardrobe) ហើយផ្ទះវីឡាបែប Deluxe A ដែលមានអាងទឹក និងសួនក្នុងទីធ្លាផ្ទះថែមទៀត។ ការរចនាផ្ទៃខាងក្នុង បានគិតគូរយ៉ាងល្អិតល្អន់លើ ការប្រើប្រាស់បរិវេណក្នុងផ្ទះ , ពន្លឺគ្រប់គ្រាន់ និង ខ្យល់ចេញចូលល្អ ដើម្បីធានាបាននូវការរស់នៅប្រកបដោយផាសុកភាព។

៦. តម្លៃសមរម្យ៖ តម្លៃផ្ទះចាប់ពី ៥ម៉ឺនដុល្លារឡើងទៅ ឯផ្ទះវីឡាដែលមានបន្ទប់ធំទូលាយ និង បន្ទប់ផ្លាស់ខោអាវ ។ អ្វីដែលកាន់តែពិសេសនោះគឺរាល់ ការទិញផ្ទះណាមួយនៅបុរីសុវណ្ណភូមិ ចាប់បីថ្ងៃនេះ ដល់ថ្ងៃទី ១៦កុម្ភៈ អ្នកនឹងទទួលបានការបន្ថែមជូន ឈុតទូក្នុងបន្ទប់សម្លៀកបំពាក់ ឬម៉ាស៊ីនត្រជាក់៤ភ្លាមៗ។

លម្អិតពីផ្ទះទាំង ៣ប្រភេទដែលស្រស់ស្អាតទាក់ភ្នែក និង គួរឲ្យចង់រស់នៅបំផុត ក្នុងបុរីសុវណ្ណាភូមិ ៖

1. ផ្ទះល្វែងពាណិជ្ជកម្ម៖ ការរចនាបទផ្ទះល្វែងបែបថ្មី ទាន់សម័យបែបវីឡាកូនកាត់ដែលសាកសមបំផុតសម្រាប់គ្រួសារដែលមានសមាជិក ៤-៥នាក់។

2. វីឡាទោល Deluxe A៖ មានបរិយកាសល្អ មានផាសុកភាព សុវត្ថិភាព និងមានទំហំធំទួលាយ។ ជាជម្រើសដ៏ល្អបំផុតសម្រាប់គ្រួសារដែលមានសមាជិក ៤ ទៅ ៥នាក់។

3. វីឡាទោល Deluxe B៖ សម្រាប់ប្រភេទ វីឡាទោល Deluxe B នេះបែងចែកជា ២ម៉ូដផ្សេងៗគ្នា គឺ៖

វីឡាទោល Deluxe B ប្រភេទទី២ សួនកាន់តែធំ និងមានអាងទឹកថែមទៀត

លើសពីនេះទៅទៀតបុរីសុវណ្ណភូមិនឹងបើកគម្រោងថ្មីក្នុងពេលឆាប់ៗនេះបន្ថែមទៀត ជាមួយផ្ទះ៣ប្រភេទផ្សេងទៀត ដែលសមស្របតាមតម្រូវការរបស់អតិថិជន។

សម្រាប់ពត៌មានលម្អិតអាចទៅមើលដល់ទីតាំងដោយផ្ទះ ឬ ទាក់ទងទៅកាន់ ៖

- ទីតាំងគម្រោង ៖ https://goo.gl/maps/WBQMrg6vkBZfnBhr5

- លេខទូរស័ព្ទ ៖ 012 / 010 / 068 736 663

- ហ្វេសបុកផេក ៖ https://www.facebook.com/boreysovannaphumi.villa

វិជ្ជនី

មតិយោបល់