• 2021-02-02 11:29:11
  • ព័ត៌មាន

នារី​ម្នាក់​នៅ​​រាំហាត់ប្រាណ​ធ្វើ​ព្រងើយ ចំ​ពេល​​ពួក​យោធា​ចល័ត​ទ័ព​នៅ​មីយ៉ាន់ម៉ា

  • 2021-02-02 11:29:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​មីយ៉ាន់ម៉ា​មួយ​រូប​ឈ្មោះ​ថា ឃីង ហ្នីន វ៉ៃ ដែល​ជា​គ្រូ​អប់រំ​កាយ​របស់​ក្រសួង​អប់រំ​មីយ៉ាន់ម៉ា បាន​បង្ហោះ​វីដេអូ​ហាត់​រាំ​ជា​ច្រើន​គ្លីប​នៅ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​មាន​វីដេអូ​មួយ​ថត​នៅ​វិមាន​រដ្ឋសភា​មីយ៉ាន់ម៉ា ចំ​ពេល​ដែល​ពួក​យោធា​មីយ៉ាន់ម៉ា​ចល័ត​ទ័ព​នៅ​ខាង​ក្រោយ​ខ្នង​របស់​អ្នក​នាង នា​ឯ​មហាវិថី​ប្រធានាធិបតី នៃ​រដ្ឋធានី​ណៃពីដោរ (Nay Pi Taw)។

វីដេអូ​របស់​អ្នក​នាង​បាន​ផ្ទុះ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ទាំង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ក៏​ដូច​ជា​នៅ​បណ្ដាញ​សង្គម​ទាំង​មូល​ រហូត​ដល់​មាន​មតិ​ខ្លះ​ថា​នាង​ថត​វីដេអូ​ជាមួយ​នឹង​ផ្ទាំង​ពណ៌​បៃ​តង។ យ៉ាងណាមិញ នេះ​មិនមែន​ជា​លើក​ទី​មួយ​ឡើយ ដែល​នាង​ថត​វីដេអូ​នៅ​ប្លង់​មួយ​នេះ។

ខាង​ក្រោម​នេះ​ជា​វីដេអូ​ទាំង​ស្រុង​របស់​អ្នក​នាង ឃីង ហ្នីន វ៉ៃ ដែល​ហាត់​ប្រាណ​កំឡុង​ពេល​ដែល​ពួក​យោធា​ចល័ត​ទ័ព៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់