• 2021-02-04 03:35:56
  • សុខភាព

រំភើបស្ទើរស្រក់ទឹកភ្នែក ពេលដឹងថាជំងឺមហារីកក្រពះព្យាបាលជាសះស្បើយ!

  • 2021-02-04 03:35:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកធ្លាប់ឈឺក្រពះបានយល់អារម្មណ៍មួយហ្នឹង! ញ៉ាំអីចូលទៅក៏ចុក ធ្វើទុក ក្អួតផង ចុកផង ដេកមិនបានមួយយប់ទល់ភ្លឺ និយាយពីស្បែកវិញស្លេកស្លាំងដូចអ្នកទើបឆ្លងទន្លេរួច។ អង្គុយតែភ័យ ខ្លាចតែឈឺក្រពះធ្ងន់ធ្ងរ អ្នកណាទៅដឹង មានទៅធ្ងន់អី ស្រាលសោះព្រោះស្រកចង់អស់១០គីឡូ។ ទៅដល់ពេទ្យ ត្រូវបានពិនិត្យឃើញថាមានមហារីកក្រពះ ទឹកភ្នែកមកពីណាក៏មិនដឹង គិតថាចប់ហើយ លែងរស់ហើយ នៅក្មេង ហើយស្អាតទៀត បែរជាមកត្រូវស្លាប់បែបនេះ។

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ មន្ទីពេទ្យកាល់ម៉ែតបានបញ្ចេញសារមួយទាក់ទងទៅនឹងជំងឺមហារីកក្រពះ គ្រាន់តែអានចប់ដូចបានកើតម្តងទៀតចឹង។ ដឹងថាហេតុអីអត់ ?

ជំងឺមហារីក្រពះ អាចព្យាបាលជាសះស្បើយ ប្រសិនយើងរកឃើញទាន់ពេលវេលា ហើយមួយវិញទៀតវិធីងាយៗដើម្បការពារកុំឲ្យមានជំងឺមហារីកក្រពះ គ្រាន់តែហូបសាប (ចៀសវាងចំណីអាហារកំប៉ុងឬផ្អាប់), ញ៉ាំផ្លែឈើ និងបន្លែស្រស់អោយបានច្រើន, ហាត់ប្រាណអោយបានទៀងទាត់, ចៀសវាងជក់បារី និងផឹកស្រា។

ធ្វើម៉េចទើបដឹងថាមានមហារីកក្រពះ ងាយណាស់គឺទៅពេទ្យទៅ បន្ទាប់មកធ្វើការឆ្លុះក្រពះ និងច្រឹបសាច់យកទៅពិនិត្យ។ ចំពោះការព្យាបាលជំងឺមហារីកក្រពះរាងកាចៗបន្តិច គឺមានដូចជាការវះកាត់, ការចាក់ថ្នាំគីមី, ការចាក់បញ្ចាំងកាំរស្មី។

យោងតាមប្រភពរបស់មន្ទីពេទ្យកាល់ម៉ែត មហារីកក្រពះកើតឡើងនៅពេល ដែលកោសិកា នៃជញ្ជាំងក្រពះរីកលូតលាស់មិនឈប់ ក្រោមទម្រង់កាចសាហាវ ៕

អត្ថបទ៖​ Art

មតិយោបល់