• 2021-02-05 02:54:48
  • ព័ត៌មាន

ពានរង្វាន់ឆ្នើមលើការងាររៀបចំតំបន់ទីប្រជុំជន! ស្រុកបន្ទាយស្រី ជាប់លេខ២, ចុះលេខ១ បានទៅស្រុក-ក្រុងណា?

  • 2021-02-05 02:54:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងទំនប់បង្ហៀរក្បាលហុងស្ទឹងពោធិ៍សាត់ របស់រដ្ឋបាល​ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ បាន​ទទួល​ជ័យលាភី​លេខ១ ក្នុង​កម្មវិធី «ពានរង្វាន់ឆ្នើមលើការងាររៀបចំតំបន់ទីប្រជុំជន» របស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។

ចំណែក គម្រោង​យុទ្ធនាការ“ផ្ទះ១ អំពូល១”របស់រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានទទួល​ជ័យលាភី លេខ២ ខណៈ​គម្រោង“អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងសហគមន៍ភូមិ១៥-១៦” របស់សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទទួលបានជ័យលាភី លេខ៣។

កម្មវិធីពានរង្វាន់នេះ ជាផ្នែកមួយនៃការអនុវត្តគម្រោងពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិ និងជំរុញឱ្យមានការរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី ដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ និងធានាបាននូវលទ្ធភាពក្នុងការទទួលបានសេវាចាំបាច់នៅក្នុងមូលដ្ឋាន។ កម្មវិធីប្រគល់ពានរង្វាន់នេះ ត្រូវបានប្រារព្ធពិធីប្រគល់ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃ៕

មតិយោបល់