• 2021-02-06 03:18:20
  • ព័ត៌មាន

ដំណឹងរីករាយ! ព្រលានយន្តហោះថ្មី ទឹកដីកោះកុង កំណត់ពេលវេលាបើកដំណើរការហើយ

  • 2021-02-06 03:18:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងគួរឱ្យសាទរជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ជាតិកម្ពុជា នៅពេលនេះ ព្រលានយន្តហោះតារាសាគរបានបញ្ចប់ការសាងសង់ផ្លូវរត់បាន ១០០%ហើយ នៅតែបំពាក់ភ្លើងសញ្ញាប៉ុណ្ណោះ។ ។

តាមការបញ្ជាក់របស់រដ្ឋបាលខេត្តកោះកុង ព្រលានយន្តហោះខ្នាតធំតារាសាគរអាចនឹងធ្វើការសាកល្បងហោះហើរនៅត្រីមាសទី ៤ ឆ្នាំ ២០២១ នេះ បន្ទាប់ពីត្រូវបានពន្យារពេលមួយរយៈដោយសារតែជំងឺកូវីដ១៩។

អភិបាលរងខេត្តកោះកុង នៅក្នុងសន្និសីទស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកោះកុង» នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះមានប្រសាសន៍ថា បច្ចុប្បន្ន ព្រលានយន្តហោះតារាសាគរបានបញ្ចប់ការសាងសង់ផ្លូវរត់បាន ១០០% នៅតែបំពាក់ភ្លើងសញ្ញាប៉ុណ្ណោះ។

ចំណែកការសាងសង់ការិយាល័យ និងច្រកចេញចូលគឺសម្រេចបាន ៧០ភាគរយ។ ដូច្នេះនៅចុងឆ្នាំនេះ ព្រលានយន្តហោះតារាសាគរអាចសាកល្បងហោះហើរបានហើយ។

ព្រលានយន្តហោះតារាសាគរមានតម្លៃជាង ២០ ០លានដុល្លារអាមេរិក ព្រលានយន្តហោះអន្តរជាតិតារាសាគរខេត្តកោះកុង គឺជាគម្រោងព្រលានយន្តហោះខ្នាតធំ ដែលវិនិយោគដោយក្រុមហ៊ុន Union Development Group មានបណ្តោយ៣២០០ម៉ែត្រ និងទទឹង៦០ម៉ែត្រ ដែលនឹងអនុញ្ញាតឲ្យយន្តហោះប្រភេទប៊ូអីង៧៧៧ និងអ៊ែរបើស A៣៤០ ចុះចតបាន។

សូមជម្រាបថាក្រុមហ៊ុនចិន UNION Development Group Co., Ltd. បានចុះកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០០៨ ដើម្បីធ្វើការអភិវឌ្ឍគម្រោងតារាសាគរ លើផ្ទៃដីសរុបទំហំ ៣៦,០០០ហិកតា។

ក្រៅពីព្រលានយន្តហោះតារាសាគរ ខេត្តកោះកុងគ្រោងនឹងអភិវឌ្ឍន៍គម្រោងព្រលានយន្តហោះថ្មីមួយទៀត ស្ថិតនៅចន្លោះរវាងឃុំទួលគគីរ ស្រុកមណ្ឌលសីមា និងឃុំតាតៃ ស្រុកកោះកុង ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនបាង កងអ៊ែវ៉េ និងក្រុមហ៊ុនក្នុងស្រុក៕

មតិយោបល់