• 2021-02-15 02:22:22
  • ព័ត៌មាន

ចូលឆ្នាំចិន៣ថ្ងៃ ខេត្តមួយនេះក៏មានភ្ញៀវទេសចរណ៍ច្រើនមិនចាញ់ខេត្តគោលដៅទេសចរណ៍សំខាន់ៗដទៃឡើយ

  • 2021-02-15 02:22:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងរយៈពេល៣ថ្ងៃ(១២-១៣-១៤ កុម្ភៈ) នាឱកាសបុណ្យចូលឆ្នាំចិន ២០២១នេះ ខេត្តក្រចេះទទួលបានភ្ញៀវទេសចរជិត២ម៉ឺននាក់ មិនចាញ់ខេត្តគោលដៅទេសចរណ៍សំខាន់ៗដទៃឡើយ ពិសេសគឺគោលដៅសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ កសិទេសចរណ៍ និងគោលដៅទេសចរណ៍វប្បធម៌ជាច្រើន។

លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឲ្យដឹងថា ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលចូលមកកម្សាន្តក្នុងខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន ចាប់ពីថ្ងៃទី១២-១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២១ សរុបរួមចំនួន ១៨,៩៤៩ នាក់ ថយចុះ ១៨.៩% ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១៨,៧៦៤ នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ១៨៥ នាក់»។

ប្រភព៖ ក្រសួងទេសចរណ៍

មតិយោបល់