• 2021-02-22 03:00:00
  • ព័ត៌មាន

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា រៀបចំកម្មវិធីរាត្រីសមោសរដ៏ធំ ដើម្បីអបអរដល់ទីប្រឹក្សាធានារ៉ាប់រងឆ្នើម

  • 2021-02-22 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅល្ងាចថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្រារព្ធកម្មវិធីរាត្រីសមោសរដែលមានឈ្មោះថា រាត្រីអច្ឆរិយ ដើម្បីអបអរសារទរដល់ទីប្រឹក្សាធានារ៉ាប់រងឆ្នើមសម្រាប់ការខិតខំប្រឹងប្រែង និងសមិទ្ធផលនៅក្នុងឆ្នាំ ២០២០ ព្រមទាំងការចូលរួមចំណែករបស់ពួកគាត់ក្នុងការប្រឹក្សា និងផ្ដល់ការការពារអនាគតហិរញ្ញវត្ថុជូនដល់ក្រុមគ្រួសារកម្ពុជាផងដែរ។ កម្មវិធីនេះត្រូវបានធ្វើឡើងនៅប្រាសាទធម្មន្ទ លើទឹកដីអង្គរ ខេត្តសៀមរាប ដោយមានការចូលរួមពីទីប្រឹក្សាធានារ៉ាប់រងឆ្នើមទូទាំងប្រទេស និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនសរុបប្រមាណ ២៥០ នាក់ផងដែរ។

កម្មវិធីលើកទឹកចិត្ត និងការកោតសរសើរនៅក្នុងរាត្រីអច្ឆរិយនេះរួមមាន៖

  • សមាជិកភាពពិភពលោក COT (Court Of the Table) ចំនួន ១ រូប

  • សមាជិកភាពពិភពលោក MDRT (Million Dollar Round Table) ចំនួន ២១ រូប

  • ប្រធានផ្នែកលក់ជាន់ខ្ពស់ឆ្នើមដែលជាម្ចាស់ពានរង្វាន់ President Cup ចំនួន ១ រូប

  • និងទីប្រឹក្សារឆ្នើមជាច្រើនរូបទៀតដែលទទួលបានជ័យលាភីចូលរួមក្នុងកម្មវិធីនេះ។

លោក Zdenek Rylich នាយកគ្រប់គ្រងនាយកដ្ឋានផ្នែកលក់ បានសម្តែងការកោតសរសើរថា៖ «ក្នុងនាមជាថ្នាក់ដឹកនាំផ្នែកលក់ប្រចាំក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះទីប្រឹក្សាឆ្នើម ក៏ដូចជាប្រធានផ្នែកលក់ឆ្នើមរបស់យើងទាំងអស់ ជាពិសេសគឺសមាជិកពិភពលោកលំដាប់ COT (Court Of the Table) ដែលជាជើងឯកនៅក្នុងកម្មវិធីរបស់យើងក្នុងរាត្រីនេះ។ អ្វីដែលកាន់តែធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលគឺការរៀបចំកម្មវិធីដ៏អស្ចារ្យនេះនៅប្រាសាទដ៏ស្រស់ស្អាត លើទឹកដីដ៏ស្រស់ត្រកាលក្នុងខេត្តសៀមរាប។»

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh

មតិយោបល់