• 2021-02-20 03:50:16
  • ព័ត៌មាន

ផ្ទុះ​កូវីដ​១៩​ក្នុង​សហគមន៍​លើក​នេះ តើ​សាលា​រៀន ​និង​រៀប​ការ បិទឬអត់?

  • 2021-02-20 03:50:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​នៅ​ព្រឹក​នេះ​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​១៩​ចំនួន​៣២​នាក់​ដែល​ជា​ព្រឹត្តិការណ៍​ឆ្លង​កូវីដ​១៩​ក្នុង​សហគមន៍។ ​កត្ដា​នេះ​ហើយ ​ទើប​បាន​ជា​ព្រឹក​នេះ​មាន​ការ​បិទ​កន្លែង​កម្សាន្ត​មួយ​ចំនួន និង​តំបន់​ខ្លះ​ផង​ដែរ ដែល​ស្ថិត​ក្នុង​កន្លែង​ផ្ទុះ​មេរោគ​ខ្លាំង។ ​

​ដោយ​ឡែក​សម្ដេច​តេជោ ហ៊ុន សែន ​ក៏​បាន​បញ្ជាក់​ច្បាស់​ដែរ​ថា​ឆ្លង​លើក​នេះ​សម្ដេច​មិន​បាន​បញ្ជា​ឱ្យ​មាន​ការ​បិទ​សាលា​រៀន​រដ្ឋ ​និង​ឯកជន​ដូច​លើក​មុន​នោះ​ទេ។ ​តែ​ក៏​ត្រូវ​ចូល​រួម​តាមដាន​សុខភាព​ឱ្យ​បាន​ម៉ត់ចត់​ផង​ដែរ​ចំពោះ​សិស្ស​សាលា​ទាំង​អស់។ ​ដោយ​ឡែក​សម្រាប់​ការ​រៀប​ការ​វិញ ​ក៏​មិន​បាន​ផ្អាក​ដូច​គ្នា។ ​តែ​ត្រូវ​រក្សា​គម្លាត​ជាដាច់ខាត​ និង​វិធានការ​ ៣ការពារ និង ៣កុំ ។

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់