• 2021-02-21 09:08:35
  • ព័ត៌មាន

បរទេសលាន់មាត់ «វ៉ោវ» ក្រោយឃើញដែនដីរាជសីហ៍ របស់កម្ពុជា រីកចម្រើនខ្លាំង ស្អាតអស់ទាស់

  • 2021-02-21 09:08:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះសីហនុ កំពុងលើកស្ទួយមុខមាត់ប្រទេសកម្ពុជាឱ្យកាន់តែល្បីខ្ទរខ្ទារ ក្រោយមានការអភិវឌ្ឍលឿនគួរឱ្យកត់សម្គាល់ទាំងផ្លូវថ្នល់ មហាវិថី វិថី ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំទីក្រុងយ៉ាងមានសណ្ដាប់ធ្នាប់ក្នុងរយៈពេលដ៏ខ្លី ។

រូបភាពការអភិវឌ្ឍថ្មីៗចេញពីដែនដីរាជសីហ៍ នាទិសនិរតីរបស់កម្ពុជា មានសន្ទុះការចាប់អារម្មណ៍កាន់តែខ្លាំង ហើយពេលនេះខេត្តមួយនេះ កំពុងច្បាមទេចរឱ្យទៅកម្សាន្តឡើងវិញយ៉ាងច្រើនកុះករ ។ មិនតែប៉ុណ្ណោះមហាជនសង្កេតឃើញថា មិនត្រឹមផ្ទុះការចាប់អារម្មណ៍តែនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ សូម្បីតែបរទេស ជាពិសេសប្រទេសជិតខាងក៏លាន់មាត់សរសើរជាហូហែរផងដែរ ។

តាមប្រភពពីអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថាដឹងថា ការដាក់សម្ពោធផ្លូវស្ថាបនាថ្មី គ្រោងនឹងធ្វើឡើងនៅថ្ងៃ ទី៩ ខែមេសា ឆ្នាំ២០២១ មុនពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំឆ្លូវ ២០២១នេះ ។

ផ្លូវដែលបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនេះ មានចំនួនសរុប ៣៧ ខ្សែ ក្នុងនោះមានមហាវិថី ផ្លូវ តូចធំ ចំនួន ៣៤ ខ្សែដែលជាគម្រោងថ្នាក់ជាតិ និងផ្លូវក្នុងក្រុងព្រះសីហនុ អនុវត្តន៍គម្រោងដោយមន្ទីរសាធារណៈការខេត្តចំនួន០៣ ខ្សែផ្សេងទៀត។ ក្រៅពីនេះនឹងមានការរៀបចំសម្ពោធរួមគ្នា នូវហេដ្ឋារចនាសម្ពន្ធ័រណបផ្សេងៗទៀតតាមសងខាងផ្លូវផងដែរ ៕

រូបថតដោយ​៖ ស៊រ​-SOR

មតិយោបល់