- 2021-02-22 03:05:07
- ព័ត៌មាន
ទិដ្ឋភាពក្ដៅៗ គ្រូពេទ្យចុះយកសំណាកសិស្សនៅសាលា ហ៊ុន សែនភ្នំពេញថ្មីហើយ
- 2021-02-22 03:05:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាពក្ដៅៗ គ្រូពេទ្យចុះយកសំណាកសិស្សនៅសាលា ហ៊ុន សែនភ្នំពេញថ្មីហើយ
ចន្លោះមិនឃើញ
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវសិស្សានុសិស្សទាំងអស់ នៃសាលា អេស អាយ អេស និងវិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី ដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺចាប់ពីស្អែកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ សូមអញ្ជើញមកយកសំណាកនៅវេលាម៉ោង ១០ព្រឹក នៅទីតាំងសាលាទាំងពីរ ដើម្បីតេស្តរកវីរុសកូវីដ-១៩ ។
ដោយឡែកនៅមុននេះ ក្រុមគ្រូពេទ្យបានចុះដល់សាលា ហ៊ុន សែនភ្នំពេញថ្មីហើយ ដើម្បីយកសំណាកសិស្ស។ ខាងក្រោមនេះជាទិដ្ឋភាពខ្លះៗនៃការចុះយកសំណាក៖
គួរបញ្ជាក់ផងដែរថា តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៥៦៨ករណី ក្នុងនោះអ្នកជំងឺ៤៧៥នាក់ បានជាសះស្បើយ។ ជាមួយគ្នានោះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ៧៦នាក់ ក្នុងនោះ មានប្រុស៣៧នាក់ និងស្រី៣៩នាក់ផងដែរ៕
រូបភាព៖ យ៉ន់ សូវៀត