• 2021-02-24 01:02:25
  • ព័ត៌មាន

បិទ៣កន្លែងភ្លាមៗក្នុងខេត្តព្រះសីហនុ ក្រោយអ្នកកើតកូវីដ១៩ ចូលទៅស្នាក់នៅ

  • 2021-02-24 01:02:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានការចុះបិទភ្លាមៗនូវទីតាំងចំនួន៣ ក្នុងខេត្តព្រះសីហនុក្រោយរកឃើញថាមានស្ត្រីជនជាតិចិន២នាក់ដែលទើបធ្វើដំណើរមកពីភ្នំពេញ ឆ្លងកូវីដ១៩ ចូលទៅស្នាក់នៅ។

ទីតាំងដែលជាប់ពាក់ព័ន្ធគឺសណ្ឋាគារជីនប៉ី ទាំង៣សាលា, អគារស្នាក់រួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ី និងសណ្ឋាគារហ័នជាយី ដែលត្រូវបិទជាបណ្តោះអាសន្ន។ មួយវិញទៀត សម្រាប់អ្នកដែលមានវត្តមានចេញចូលក្នុងសណ្ឋាគារជីនប៉ី ពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ និងសណ្ឋាគារហ័នជាយី ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬដឹងថាមានប៉ះពាល់ជាមួយស្ត្រីជនជាតិចិនខាងលើ សូមមេត្តាទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក ដើម្បីចៀសវាងការរីករាលដាលកាន់តែខ្លាំង នៅក្នុងសហគមន៍ ៕

អត្ថបទ ៖ Art

មតិយោបល់