• 2021-02-24 02:32:34
  • ព័ត៌មាន

ក្នុងចំណោមអ្នកឆ្លងព្រឹកនេះ មានអ្នកនៅខេត្តកណ្តាល២នាក់

  • 2021-02-24 02:32:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៣៨នាក់ ដែលជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ដែលក្នុងនោះមាន២នាក់ដែលជាអ្នកមកពីខេត្តកណ្តាល។

អ្នកជំងឺកូវីដ១៩ ដែលជាអ្នកមកពីខេត្តកណ្តាលមានបុរសដែលជាជនជាតិចិន អាយុ២៧ឆ្នាំ ស្នាក់នៅស្រុកកោះធំ និងបុរសជនជាតិវៀតណាម អាយុ២៦ឆ្នាំ ស្នាក់នៅស្រុកកោះធំដូចគ្នា។

គួរបញ្ជាក់ដែរ អ្នកជំងឺកូវីដ១៩ ពីរនាក់ដែលមកពីខេត្តកណ្តាល ក្នុងចំណោមអ្នកជំងឺ៤០នាក់ ក្នុងនេះមាន ២នាក់ជាករណីនាំចូល ដែលរកឃើញនៅព្រឹកនេះ គឺគ្រោងនឹងដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងខ្លះទៀតគ្រោងយកទៅដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកជ័យជំនះ ខេត្តកណ្តាល ៕

អត្ថបទ ៖ Art

មតិយោបល់