• 2021-02-24 07:19:53
  • ព័ត៌មាន

ចម្លែក​! ត្រី​បាឡែន​​៤៥ក្បាល បាន​ងាប់​​លើ​ឆ្នេរ​ប្រជុំ​​កោះ​​ឥណ្ឌូណេស៊ី ដោយ​មិន​ដឹង​មូលហេតុ​

  • 2021-02-24 07:19:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រី​បាឡែន​ប្រភេទ Pilot whale យ៉ាង​ហោច​ណាស់​៤៥ក្បាល ដែល​បាន​ជាប់​នៅ​លើ​ឆ្នេរ​តំបន់​នៅ​ប៉ែក​ឦសាន​នៃ​កោះ Madura ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ងាប់​នៅ​ទីនោះ បើ​ទោះ​ជា​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ព្យាយាម​ជួយ​​ក៏​ដោយ​។

ក្រុម​សង្គ្រោះ​ និង​ប្រជាជន​បាន​នាំ​គ្នា​​រុញ​ត្រី​បាឡែន​មួយ​ចំនួន​ចូល​ទៅ​ក្នុង​សមុទ្រ​វិញ​នៅ​ពេល​ដែល​ពួកវា​ទើរ​ជាប់​នៅ​នឹង​ឆ្នេរ​ ប៉ុន្តែ​ត្រី​បាឡែន​ទាំង​នោះ បាន​ត្រឡប់​មក​វិញ​ម្តង​ទៀត។ ​សំណាក​របស់​​ត្រី​បាឡែន​ដែល​​ងាប់​នឹង​ត្រូវ​ផ្ញើ​ទៅ​សាកល​វិទ្យាល័យ​ក្នុង​តំបន់​ដើម្បី​សិក្សា​ស្រាវជ្រាវ។

កាលពី​ឆ្នាំ​មុន ត្រី​បាឡែន​ Pilot whale ​ជាច្រើន​ក្បាល បាន​ជាប់​នៅ​លើ​ឆ្នេរ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង ដូចជា​នៅ​ក្នុង​ប្រទេស ​នូវែលហ្សេឡង់ និង​កោះ Tasmania នៃ​ប្រទេស​អូស្ត្រាលី ដែល​ត្រី​បាឡែន​រាប់​រយក្បាល បាន​ងាប់​នៅ​ទីនោះ។

Whale Stranding Indonesia ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ២០២០ ថនិកសត្វ​ក្នុង​សមុទ្រ​ជាង​៧០​ប្រភេទ​ ត្រូវ​បាន​រក​ឃើញ​ថា ជាប់​នៅ​លើ​ឆ្នេរ៕

ប្រភព៖ Channelnewsasia ប្រែសម្រួល៖ សៀនហួរ

មតិយោបល់