• 2021-02-24 22:55:00
  • ព័ត៌មាន

ពិតជាប្លែកណាស់!​ ហាងកាហ្វេមួយនេះ ច្នៃចេញពីយន្តហោះធន់ធំ Airbus A330

  • 2021-02-24 22:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាហ្វេមួយកន្លែងដែលមានទីតាំងនៅប្រទេសថៃ កែច្នៃយកយន្តហោះ Airbus A330មកធ្វើជាទីតាំងដើម្បីទាក់ទាញភ្ញៀវឲ្យចូលទិញ។

មានទីតាំងនៅខេត្តឈុន បូរី​ ចម្ងាយជាង ១៦០គីឡូម៉ែត្រពីរាជធានីបាំងកក ហាងកាហ្វេដែលមានឈ្មោះថា <<331 Station Coffee War>> នេះ បានទាក់ទាញភ្ញៀវឲ្យចូលមកជាច្រើននាក់ មិនមែនដោយសារតែរសជាតិកាហ្វេមួយមុខទេ ប៉ុន្តែគឺគំនិតដ៏ច្នៃប្រឌិតរបស់ម្ចាស់ហាងយកយន្តហោះឈប់ប្រើមកធ្វើជាទីតាំង។ អ្នកដែលទៅហូបកាហ្វេនៅទីនោះប្រៀបបានកំពុងជិះយន្តហោះផ្ទាល់មែនទែនអញ្ចឹង។

បើសិនជាមានភ្ញៀវចង់ចូលទៅអង្គុយកម្សាន្តនៅខាងក្នុង គឺពុំមានការទិញសំបុត្រទេ​ដោយគ្រាន់តែទិញកាហ្វេមួយកែវជាការស្រេច។ ដោយតម្លៃកាហ្វេមួយកែវត្រឹម​៦០បាត ឬ ២ដុល្លារ​ប៉ុណ្ណោះ ។ 331 Station Coffee War ជាហាងកាហ្វេដ៏ល្បីរន្ទឺនៅទូទាំងប្រទេសថៃ បើទោះបីជាមានចម្ងាយឆ្ងាយពីទីក្រុងបន្តិចក្តី៕

មកទស្សនាទិដ្ឋភាពនៅខាងក្នុង យន្តហោះ Airbus A330 :

ប្រភព៖ Channelnewsasia ប្រែសម្រួលដោយ៖ ម៉ែន សុធារិទ្ធ

មតិយោបល់