• 2021-02-25 03:49:21
  • ព័ត៌មាន

ប្រញាប់ឡើង! ពិព័រណ៌សៀវភៅ Big Bad Wolf មានសៀវភៅជាង ២០លានក្បាល បញ្ចុះតម្លៃ​ដល់ ៩០%

  • 2021-02-25 03:49:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រញាប់ឡើង! ការតាំងពិព័រណ៌ និងការលក់សៀវភៅដ៏ធំបំផុតលំដាប់ថ្នាក់ពិភពលោក ជាមួយនឹងការដាក់លក់នៅលើប្រព័ន្ធអនឡាញ ដែលមានសៀវភៅប្រមាណជាង២០លានក្បាល ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ទៅ៩០% បានកំពុងដំណើរការការលក់របស់ខ្លួនហើយ។

ជឿអត់ បើប្រាប់ថាមានត្រឹមអ៊ីនធើណែតក្នុងទូរសព្ទដៃ លោកអ្នកក៏អាចក្លាយជាម្ចាស់សៀវភៅជាង២០លានក្បាល? កាន់តែងាយស្រួល! ការតាំងពិព័រណ៌ និងការលក់សៀវភៅដ៏ធំបំផុតលំដាប់ថ្នាក់ពិភពលោកលើកនេះ លោកអ្នកអាចធ្វើការបញ្ជាទិញសៀវភៅតាមរយៈអនឡាញ ដោយគ្រាន់តែចូលតាមវេបសាយ ដែលនឹងដាក់ឲ្យដំណើរការនៅម៉ោង១២រំលងអាធ្រាត ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ចង់បានសៀវភៅដែលមានតម្លៃសមរម្យ ហើយទិញម្តងបានច្រើនក្បាល កុំភ្លេចជាមួយ Big Bad Wolf ការតាំងពិព័រណ និងការលក់សៀវភៅជាង២០លានក្បាល និង៤ម៉ឺនចំណងជើង ដែលនឹងមានការបញ្ចុះតម្លៃរហូតដល់ទៅ៩០% ចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។

កុំឲ្យឱកាសល្អនេះកន្លងទៅឲ្យសោះ ប្រញាប់ឡើង សៀវភៅច្រើនមែនតែអ្នកស្រលាញ់ក៏ច្រើនដែរ ពេលខ្លះបើយើងចេះតែបណ្តាយ ចាំសិនៗ ឱកាសល្អនិងរត់ចេញពីយើងហើយណា!

ខាងក្រោមនេះជាការផ្តល់ជូន របស់ Big Bad Wolf ចំពោះអតិថិជន ៖

• ១. ការផ្តល់ជូនពិសេសសម្រាប់សមាជិក (លេខកូដគូប៉ុង) ទទួលបាន១៥%បន្ថែមទៅលើសៀវភៅដែលត្រូវបានជ្រើសរើសរួច

• ២. Magical Deals ចំណាយត្រឹមតែសៀវភៅ ២ក្បាល ទទួលបានសៀវភៅ៣ក្បាល

• ៣. White Star Kids - Classic Fairy Tales ចំណាយត្រឹមតែសៀវភៅ១ក្បាល ដោយទទួលបានសៀវភៅ២ក្បាល (ក្នុងតម្លៃ USD3.40 ក្នុងមួយក្បាល)

• ៤. Scholastic Interesting Facts ចំណាយត្រឹមតែសៀវភៅ២ក្បាល ទទួលបានសៀវភៅ៣ក្បាល (ក្នុងតម្លៃ USD3.40 ក្នុងមួយក្បាល)

• ៥. ការផ្តល់ជូនដ៏ពិសេសទៅលើសៀវភៅ Harry Potter ត្រឹមតែ USD 8.40 តែប៉ុណ្ណោះ

• ៦. ការដឹកជញ្ជូនឥតគិតថ្លៃ ចំណាយយ៉ាងហោចណាស់ USD60 ដើម្បីទទួលការដឹកជញ្ជូនដោយឥតគិតថ្លៃ។

សម្រាប់ការចំណាយក្រោមតម្លៃនេះ គឺត្រូវគិតថ្លៃសេវា 2.10$ សម្រាប់ 5kg និងគិតសេវ៉ាក្រោមនេះសម្រាប់ការដឹកជញ្ជូនក្នុងក្រុងភ្នំពេញ។

បណ្តាញសង្គម Big Bad Wolf ៖

Facebook: facebook.com/bbwbookskh

Instagram: instagram.com/bbwbookskh

Official Hashtag: #BBWPhnomPenh2021

សម្រាប់អ្នកគាំទ្រការលក់របស់ Big Bad Wolf លើប្រព័ន្ធអនឡាញក្នុងប្រទេសកម្ពុជាទាំងអស់ ពួកគេអាចធ្វើការតាមដានការផ្តល់ជូនពិសេសនានា ដែលនឹងត្រូវបានផ្សាយពាណិជ្ជកម្មលើ bigbadwolfbooks.com/kh និងតាមរយៈការចុះឈ្មោះជាសមាជិក ៕

**ខាងក្រោមគឺជាវីដេអូដែលពន្យល់ពីការទិញសៀវភៅតាមអនឡាញរបស់ Big Bad Wolf **

អត្ថបទ ៖ Art

មតិយោបល់