• 2021-02-25 07:50:50
  • ព័ត៌មាន

ឥណ្ឌូនេសុី និង​ថៃ រួមដៃគ្នាដោះស្រាយវិបត្តិនយោបាយរុាំរ៉ៃនៅមីយ៉ាន់ម៉ា

  • 2021-02-25 07:50:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្រ្តីការបរទេសប្រទេស ឥណ្ឌូនេសុីនិងថៃថ្មីៗនេះទើបបានបើកកិច្ចប្រជុំមួយពិភាក្សាជុំវិញបញ្ហាវិបត្តិនយោបាយដ៏ក្តៅគគុកនៅមីយ៉ាន់ម៉ា។ កិច្ចប្រជុំនេះមានការចូលរួមពី ភាគីខាងយោធាមីយ៉ាន់ម៉ា ផងដែរ។

ដោយមើលឃើញ ពីបាតុកម្មប្រឆាំងនឹង របបយោធានៅមីយ៉ាន់ម៉ា ប្រទេស ឥណ្ឌូនេសុី និងថៃ ផ្តើមគំនិតបើកកិច្ចប្រជុំនេះឡើង ដើម្បីរកដំណោះស្រាយ ឆ្លើយតបទៅនឹងការអំពាវនាវ របស់ប្រជាជនមីយ៉ាន់ម៉ា។ កិច្ចប្រជុំត្រីភាគគីនេះ ធ្វើឡើងកាលពីថ្ងៃពុធ កន្លងទៅនៅទីក្រុងបាងកក ប្រទេសថៃ។

លោកស្រី Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេសុី បានអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា យកប្រជាជនជាធំ ព្រោះសុវត្ថិភាព និងសេចក្តីសុខរបស់ពួកគេ ជារឿងចាំបាច់ មិនអាចមើលរំលងបាន។ លោកស្រីបានបន្ថែមទៀតថា មេដឹកនាំប្រទេសនៅក្នុង តំបន់អាស៊ានទាំងអស់ គប្បីគោរពតាមលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស​ និងបើកទូលាយលើសិទ្ធិបញ្ចេញមតិរបស់ប្រជាជន។ ចំណែកលោក Don Pramudwinai រដ្ឋមន្រ្តីការបរទេសថៃ ក៏បានថ្លែងបន្ទាប់ពីកិច្ចប្រជុំផងដែរថា​ លោកគាំទ្រឲ្យមីយ៉ាន់ម៉ា មានសន្តិភាពនិងស្ថេរភាពនយោបាយឡើងវិញស្ថិតិតាមលទ្ធិប្រជាធិបតេយ្យ។

ក្រុមយោធាមីយ៉ាន់ម៉ា ប្រសិននៅតែបន្តបង្រ្កាប ដោយកម្រោលទៅលើហ្វូងបាតុករ និងមិនព្រមរកដំណោះស្រាយសមស្របណាមួយទេ នោះនឹងត្រូវប្រឈមការដាក់ទណ្ឌកម្មពី បណ្តាប្រទេសនានានៅសហគមន៍អឺរុ៉ប៕

ប្រភព៖ Bangkokpost ប្រែសម្រួលដោយ៖ ម៉ែន សុធារិទ្ធ

មតិយោបល់